Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសមួយនៅទ្វីបអាហ្វ្រិកទើបរកឃើញ «គ្រាប់ពេជ្រធំបំផុតលំដាប់លេខ៣» នៅលើពិភពលោក ​(Video inside)

  • បោះពុម្ព

(អាហ្វ្រិក)៖ កម្មកររ៉ែនៅក្នុងប្រទេស បុតស្វាណា (Botswana) បានរកឃើញត្បូងពេជ្រមួយគ្រាប់មានទំហំ ១,០៩៨ ការ៉ាត់ ដែលអាចជាគ្រាប់ពេជ្រធំជាងគេលំដាប់ទី ៣ នៅលើពិភពលោក។

នេះបើតាមការដកស្រង់ចេញផ្សាយពីគេហទំព័រ live Science នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។

គ្រាប់ពេជ្រខាងលើត្រូវបានរកឃើញកាលពីដើមខែមិថុនាកន្លងទៅ នៅឯអណ្ដូងរ៉ែមួយក្នុងទីក្រុង ហ្សាវ៉ាណេង (Jwaneng) ស្ថិតនៅភាគខាងត្បូងប្រទេស Botswana ហើយក្រុមហ៊ុន ដេបស្វាណា (Debswana) ដែលជាម្ចាស់អណ្ដូងរ៉ែនេះបានអះអាងថា វាជាការរកឃើញគ្រាប់ពេជ្រធំបំផុត នៅក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន ក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ។

គួរបញ្ជាក់ថា Botswana ត្រូវបានគេចាត់ទុកជាប្រទេស ដែលនាំមុខគេខាងរុករកពេជ្រ ប្រចាំំនៅទ្វីបអាហ្វ្រិក។ កាលពីឆ្នាំ២០១៥ គ្រាប់ពេជ្រធំជាងគេលំដាប់ទី ២ នៅលើពិភពលោកមានឈ្មោះថា ឡឺសេទី ឡា រ៉ូណា (Lesedi La Rona) និងមានទំហំ ១,១០៩ការ៉ាត់ក៏ត្រូវបានគេរកឃើញនៅអណ្ដូងរ៉ែក្នុងប្រទេស Botswana ផងដែរ។

ចំណែកឯគ្រាប់ពេជ្រធំជាងគេបំផុត នៅក្នុងពិភពលោកមានឈ្មោះថា ឃូលលីណាន (Cullinan) ជាមួយទំហំ ៣,១០៦ការ៉ាត់ ត្រូវបានគេរឃើញនៅប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងឆ្នាំ១៩០៥៕

ដកស្រង់ពី៖ Fresh News