បណ្តាញសង្គម

ផ្កាយរណប យោធាអាម៉េរិក ផ្ទុះនៅក្នុង អវកាសកាលពី មួយខែមុន

វ៉ាស៊ីនតោន ៖ បើតាមសារព័ត៌មាន អាម៉េរិកបានផ្សាយថា ផ្កាយរណបអាកាសធាតុ យោធាអាម៉េរិក ដែលមានអាយុកាល ២០ឆ្នាំ មកហើយនោះ  បានផ្ទុះនៅក្នុងទីអវកាស កាលពីថ្ងៃទី០៣ ខែកុម្ភៈ បន្ទាប់ពីសីតុណ្ហភាព មានការកើនឡើង ភ្លាមៗ ទៅលើប្រព័ន្ធ កម្លំាងរបស់វា បណ្តាលឲ្យមានកម្ទេចកម្ទីរ យ៉ាងហោចណាស់ ៤៣បំណែក ក្នុងទីអវកាស ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា ការផ្ទុះរបស់ផ្កាយរណបនេះ ក្រុមអ្នកស៊ើបអង្កេត បានច្រានចោលព័ត៌មាន ដែលថា មានការប៉ះទង្គិច ជាមួយកាកសំណល់ក្នុងលំហរ និង មានកត្តាផ្នែក ខាងក្រៅជាច្រើនទៀត ដែលជាមូលហេតុ បណ្តាលឲ្យមានហេតុការណ៍ នេះកើតឡើង៕

ដកស្រង់ពី៖ ដើមអម្ពិល