Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ាឡេស៊ី នឹងបន្តបិទប្រទេស ទាល់តែការឆ្លងកូវីដ-១៩ ធ្លាក់ចុះក្រោម ៤ពាន់ករណី

  • បោះពុម្ព

វិធានការបិទប្រទេសរបស់ម៉ាឡេស៊ី នឹងត្រូវផុតនៅថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ។ យ៉ាងណាមិញករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅតែបន្តហក់ឡើងហក់ឡើងលើសពី ៤ពាន់ករណី។

ម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែមិថុនា បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃរហូតដល់ ៥៨០៣ករណី និងអ្នកស្លាប់ចំនួន ៨១នាក់ឯណោះ។ ដោយមើលឃើញថាករណីឆ្លងជំងឺកូវីដ-១៩ នៅតែខ្ពស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រកាសថា ការរឹតត្បិតការធ្វើដំណើរ នឹងបន្តរហូតដល់ករណីឆ្លងប្រចាំថ្ងៃធ្លាក់ចុះក្រោម ៤ពាន់ករណី។

ក្នុងដំណើរចុះទៅពិនិត្យមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅក្នុងរដ្ឋ Selangor ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះ ក៏បានលើកឡើងពីជំនួយសម្រាប់ប្រជាជនម៉ាឡេស៊ី ដែលនឹងត្រូវប្រកាសនៅថ្ងៃទី២៨ ឬថ្ងៃទី២៩ ខែមិថុនាផងដែរ។

ការបន្ថែមរយៈពេលបិទប្រទេសនេះ នឹងធ្វើឱ្យម៉ាឡេស៊ី ខាតបង់សេដ្ឋកិច្ចបន្ថែមទៀត។ នៅសប្តាហ៍មុន លោក Muhyiddin បានបញ្ជាក់ថា ការបិទវិស័យសំខាន់ៗនាពេលកន្លងមក បានធ្វើឱ្យខូតខាតសេដ្ឋកិច្ចរហូតដល់ជាង ២៤០លានដុល្លារឯណោះ៕

ដកស្រង់ពី៖ Thmey Thmey