Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អន្តរជាតិ​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​រដ្ឋាភិបាលថៃ ដាក់ចេញវិធានការថ្មីនៅក្នុងទីក្រុងបាងកក ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

  • បោះពុម្ព

រដ្ឋាភិបាលថៃ បានប្រកាសការរឹតត្បិតថ្មីមួយ ដែលនឹងត្រូវអនុវត្តនៅក្នុងទីក្រុងបាងកក និងខេត្តចំនួន ៥ នៅជាប់នោះ ដើម្បីទប់ស្កាត់រីកសាយនៃជំងឺកូវីដ-១៩។ នេះបើតាមឯកសារមួយ ដែលត្រូវបានចុះនៅក្នុងរាជកិច្ច នៅថ្ងៃទី២៦ ខែមិថុនា។ថៃ ចាប់តាំងពីថ្ងៃទី១៧ ខែមិថុនាមក បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃលើសពី ៣ពាន់ករណី។

ដោយឡែក នៅថ្ងៃទី២៧ ខែមិថុនា ថៃមានករណីឆ្លងចំនួន ៣៩៩៦ករណី និងអ្នកស្លាប់មានចំនួន ៤២នាក់។ ដោយសារករណីឆ្លងនៅតែបន្តមានច្រើនបែបនេះ ទើបរដ្ឋាភិបាលថៃ ដាក់ចេញវិធានការថ្មីមួយ ដើម្បីជំនួសឱ្យការបិទតំបន់ ឬបិទក្រុង។ វិធានការថ្មី ដែលនឹងត្រូវអនុវត្តនៅក្នុងទីក្រុងបាងកក និងខេត្តចំនួន៥ នៅជុំវិញនោះ នឹងអនុវត្តរយៈពេល ៣០ថ្ងៃ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី២៨ ខែមិថុនាតទៅ។

តាមរយៈចំណាត់ការនោះ រដ្ឋាភិបាលបានហាមឃាត់បរិភាគអាហារនៅក្នុងភោជនីយដ្ឋាន, ហាងលក់ទំនិញត្រូវបិទនៅត្រឹមម៉ោង ៩យប់ ខណៈពេលការជួបជុំលើសពី២០នាក់ នឹងមិនត្រូវបានអនុញ្ញាតឡើយ។ ចំណែកការដ្ឋានសំណង់ ក្នុងក្រុងបាងកក និងខេត្តជុំវិញនោះ ក៏ត្រូវបិទដែរ។

មិនតែប៉ុណ្ណោះ អាជ្ញាធរថៃ នឹងដាក់ទីតាំងត្រួតពិនិត្យនៅក្នុងក្រុងបាងកក និងខេត្តជុំវិញ ដើម្បីពិនិត្យលើការធ្វើដំណើររបស់ប្រជាជន និងផ្លាស់ប្តូរកន្លែងកម្មករសំណង់។

នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ គិតត្រឹមថ្ងៃចុងក្រោយនេះ ថៃមានករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ២៤ម៉ឺននាក់ និងមានអ្នកស្លាប់ចំនួន ១៩១២នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជិត ២០ម៉ឺននាក់៕

ដកស្រង់ពី៖ Thmey Thmey