Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ាគីស្ថាន នឹងបិទព្រំដែន ប្រសិនបើតាលីបង់ កាន់កាប់អាហ្វហ្គានីស្ថាន

  • បោះពុម្ព

រដ្ឋមន្រ្តីក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា អំពើហឹង្សា និងភាពគ្មានច្បាប់ អាចនឹងកើតមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកទ័ពរបស់ អាមេរិក ហើយថាប៉ាគីស្ថាន នឹងបិទព្រំដែនរបស់ខ្លួនទៅកាន់ប្រទេសនេះ ប្រសិនបើពួកតាលីបង់ កាន់កាប់អាហ្វហ្គានីស្ថាន ។

លោករដ្ឋមន្រ្តី Shah Mahmood Qureshi បាននិយាយថា ប្រទេសប៉ាគីស្ថាន បានទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ៣.៥ លាននាក់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនឹងមិនទទួលយកទៀតទេ។ លោក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ដែលបានធ្វើឡើងនៅកណ្តាលទីក្រុង Multan ។

ជនជាតិអាហ្វហ្កានរាប់លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសប៉ាគីស្ថាន ពីការប៉ះទង្គិចគ្នារវាងក្រុម Mujahideen បន្ទាប់ពីការដកទ័ពសូវៀតនៅឆ្នាំ ១៩៨៩ ។ ពួកតាលីបង់ បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ពួកគេ ត្រូវបានបណ្តេញចេញដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ នៅអាមេរិក។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអ្នកប្រយុទ្ធតាលីបង់ បានវាយលុកស្រុកជាច្រើននៅភាគខាងត្បូងនិងខាងជើងអាហ្វហ្គានីស្ថាន ដោយបញ្ចុះបញ្ចូលកងកម្លាំងសន្តិសុខរដ្ឋាភិបាល ឱ្យចុះចាញ់និងរឹបអូសអាវុធ និងយានយន្តយោធា នេះបើតាមការផ្សាយរបស់ CNA/AP កាលពីព្រឹកថ្ងៃចន្ទនេះ។