Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃប្រកាសថា វ៉ាក់សាំងចិន Sinovac «មានប្រសិទ្ធភាពរហូតដល់ ៩១%» ទប់ទល់កូវីដ-១៩ បម្លែងថ្មី Alpha

  • បោះពុម្ព

  (បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃ បានប្រកាសនៅដើមសប្តាហ៍នេះថា ការចាក់វ៉ាក់សាំងចិន Sinovac គ្រប់ពីរដូស នឹងអាចជួយឲ្យមនុស្សមានសមត្ថភាពទប់ទល់ការឆ្លងវីរុស COVID-19 បម្លែងថ្មី អាល់ហ្វា (Alpha មានប្រភពដើមនៅអង់គ្លេស) បានចាប់់ពី ៧១% ទៅ ៩១% ឯណោះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។ បើតាមមន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាលថៃ ការរកឃើញលទ្ធផលខាងលើនេះ គឺត្រូវបានប្រកាសចេញរួមគ្នា ដោយស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមធ្វើការសិក្សា ដើម្បីឲ្យដឹងអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង CoronaVac ផលិតដោយក្រុមហ៊ុនចិន Sinovac ក្នុងការទប់ទល់វីរុស COVID-19 បម្លែងថ្មី Alpha ដែលបានចាប់ផ្តើមរាតត្បាតប្រទេសថៃ កាលពីអំឡុងខែមេសា ដល់ខែឧសភា ឆ្នាំ២០២១។

ជាលទ្ធផលនៃការសិក្សាខាងលើនេះបានឲ្យឃើញថា ក្រោយការចាក់វ៉ាក់សាំង Sinovac បានពីរដូសពេញលេញ ប្រសិទ្ធភាពនៃការទប់ទល់ COVID-19 នឹងកើនចាប់ពី ៧១% រហូតដល់ ៩១%។ ការធ្វើតេស្តនេះត្រូវបានរៀបចំឡើង នៅតាមតំបន់ដែលប្រឈមមុខការរាតត្បាត COVID-19 ក្នុងកម្រិតខ្ពស់ដូចជា ភូកេត (Phuket), សាមុត សាខន (Samut Sakhon) និង ឈាងរ៉ាយ (Chiang Rai) ក៏ដូចជាទៅលើបុគ្គលិកសុខាភិបាលថៃផងដែរ។

គួរបញ្ជាក់ថា ការធ្វើតេស្តខាងលើនេះ ក៏បានរកឃើញផងដែរថា គ្មាននរណាម្នាក់បានបាត់បង់ជីវិត ដោយសារតែការចាក់វ៉ាក់សាំង Sinovac គ្រប់ពីរដូសនោះឡើយ។

បើតាមមន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាលថៃ ក្រុមជំនាញកំពុងតែប្រមូលផ្តុំទិន្នន័យសំខាន់ៗ នៃការធ្វើតេស្តវ៉ាក់សាំង Sinovac នៅក្នុងការទប់ទល់វីរុស COVID-19 បម្លែងថ្មី ឌែលតា (Delta មានប្រភពដើមនៅឥណ្ឌា) ដែលអាចនឹងចេញក្នុងពេលឆាប់ៗខាងមុខ៕

 

ដកស្រង់ពី៖ Fresh News