Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក គីម ជុងអ៊ុន ដកតំណែងមន្ត្រីកូរ៉េខាងជើងកំពូលៗជាច្រើននាក់ ដោយសារធ្វេសប្រហែសក្នុងការទប់ស្កាត់កូវីដ-១៩

  • បោះពុម្ព

 (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានបណ្ដេញមន្ត្រីកំពូលៗជាច្រើននាក់ចេញពីតំណែង បន្ទាប់ពីមានឧប្បដិហេតុធ្ងន់ធ្ងរមួយនៅក្នុង កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត COVID-19។

នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដោយផ្អែកលើការស្រង់សម្ដីរបស់លោក គីម ជុងអ៊ុននៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ បានបញ្ជាក់ដូច្នេះថា៖ «ក្រុមមន្ត្រី កំពូលៗមួយចំនួនបានធ្វេសប្រហែសក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងបង្កឱ្យមានឧប្បដិហេតុធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងធានាការពារ សន្តិសុខរបស់រដ្ឋ និងសុវត្ថិភាពប្រជាជន»។

KCNA បានបន្ថែមទៀតថាក្រុមមន្ត្រីដែលធ្វេសប្រហែសត្រូវបានដកតំណែង ដោយលោក គីម ក៏បានតែងតាំងមន្ត្រី ផ្សេងជំនួសវិញផងដែរ។

គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មិនបានបញ្ជាក់លម្អិតពីឈ្មោះក្រុមមន្ត្រីដែលត្រូវបានដកតំណែង ឬក៏ថាតើមានបញ្ហាអ្វីឱ្យប្រាកដកំពុងកើតឡើង នោះទេ ខណៈទីក្រុងព្យុងយ៉ាងនៅតែអះអាងប្រាប់អង្គការសុខភាពពិភពលោក WHO ថាមិនមានករណីឆ្លង COVID-19 នៅក្នុងប្រទេសសូម្បីតែមួយករណី៕

ដកស្រង់ពី៖ Fresh News