Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Xi Jinping៖ «រាល់ការប៉ុនប៉ងដើម្បីធ្វើអបគមន៍បក្សកុម្មុយនិស្តចិន និងប្រជាជនចិននឹងមិនអាចសម្រេចបានជាដាច់ខាត»

  • បោះពុម្ព

  (ប៉េកាំង)៖ ថ្ងៃទី១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គឺតំណាងឱ្យផលប្រយោជន៍ស្នូលរបស់ប្រជាជនចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន គ្មានផលប្រយោជន៍ពិសេសអ្វី សម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនដែលតំណាងឱ្យផលប្រយោជន៍ របស់ក្រុមអ្នកទទួលណាមួយ ក្រុមសិទ្ធិអំណាចណាមួយ ឬវណ្ណៈដែលមានសិទ្ធិអំណាចពិសេសណាមួយនោះដែរ។

«រាល់ការប៉ុនប៉ងធ្វើអបគមន៍បក្សកុម្មុយនិស្តចិន និងប្រជាជនចិននឹងមិអាចសម្រេចបានជាដាច់ខាត!»។

លោក Xi Jinping បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តចិនត្រូវតែប្រកាន់ខ្ជាប់នូវវត្ថុបំណងដើម ស្តីពីការបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម ព្រមទាំងឈរលើគោលជំហររបស់ប្រជាជន លើកកម្ពស់ការអភិវឌ្ឍរបស់ប្រជាជនដោយគ្រប់ជ្រុងជ្រោយ និងជំរុញការវិវឌ្ឍរីកចម្រើនជាក់ស្តែង នៃភាពសម្បូរសម្បាយរួមរបស់ប្រជាជនទាំងអស់៕