Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការផ្ទុះករណីឆ្លងកូវីដ-១៩បម្លែងថ្មី Delta ក្នុងសហគមន៍ទីក្រុងស៉ីដនី កំពុងបង្កក្តីព្រួយបារម្ភកាន់តែខ្លាំង

  • បោះពុម្ព

 (ស៉ីដនី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) ភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី បាននិយាយថា ពួកគេនៅតែបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗនៅក្នុងសហគមន៍ ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវករណីឆ្លង ក្នុងរយៈពេលពេល ០៣ថ្ងៃជាប់ៗគ្នានេះ។

នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។ នៅថ្ងៃព្រហស្បតិ៍នេះ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៤ករណីត្រូវបានរកឃើញនៅក្នុងសហគមន៍ និងករណីឆ្លងផ្សេងៗទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅឯលំនៅឋាន ខណៈទីក្រុងស៉ីដនី ឈានដល់ការដាក់ចេញនូវវិធានការបិទខ្ទប់ ដ៏លំបាកមួយរយៈពេលជាងមួយសប្ដាហ៍ ដែលត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសមានប្រភពដើមពីឥណ្ឌា) ដែលមានសមត្ថភាពចម្លង រហ័សជាងវីរុសបម្លែងខ្លួនថ្មីនានា ដែលមាននៅពេលបច្ចុប្បន្ននេះ។

អភិបាលរដ្ឋ New South Wales លោកស្រី គ្លេឌីស ប៊ឺរេជីកលាន (Gladys Berejiklian) បានគូបសញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងស៊ីដនីថា «នេះគឺជាបុព្វហេតុនៃការព្រួយបារម្ភ។ នោះគឺជាអ្វីដែលយើងនឹងបន្តពិនិត្យមើល នៅប៉ុន្មានថ្ងៃខាងមុខទៀត និងចាត់វិធានការនានា ដើម្បីឈានទៅរកភាពជោគជ័យរបស់យើង»។

លោកស្រី Gladys Berejiklian បានគូសបញ្ជាក់បន្ថែមថា «សូម្បីតែក្នុងកំឡុងពេលនៃការបិទខ្ទប់ក៏ដោយ មនុស្សភាគច្រើនដែលមានរោគសញ្ញាដូចជាជំងឺផ្តាសាយ ហើយក៏ចម្លងវីរុសនោះទៅអ្នកដទៃ។

យើងមិនអាចអនុញ្ញាតឱ្យរឿងនោះ កើតឡើងបានទេ... សាកស្រមៃថាអ្នកមានវីរុសនោះ ឬមនុស្សដែលអ្នកមានទំនាក់ទំនងជាមួយមានវីរុសនោះ ហើយធ្វើសកម្មភាពបែបនេះ... វាពិតជាមិនគួរឱ្យកើតឡើងនោះទេ»។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣០,៦៤២ករណី ក្នុងនោះមានអ្នកស្លាប់ ៩១០នាក់ និងអ្នកជាសះស្បើយ ២៩,៣៥៨នាក់។

បច្ចុប្បន្នទីក្រុង ស៊ីដនី (ភាគអាគ្នេយ៍), ទីក្រុងដរវីន (ភាគខាងជើង) និងទីក្រុងពីរទៀតនៅភាគនិរតី កំពុងស្ថិតក្នុងការបិទទ្ទប់ ដើម្បីទប់ទល់វីរុស COVID-19 បម្លែងថ្មី Delta៕

ដកស្រង់ពី៖ Fresh News