បណ្តាញសង្គម

ម៉ិច​ស៊ិក​ចាប់ខ្លួន​ស្តេច​រត់ពន្ធ​គ្រឿងញៀន​ក្រុម Los Zetas

អាជ្ញាធរម៉ិចស៊ិក កាលពីថ្ងៃទី៤ មីនា បានចាប់ខ្លួន ជនឈ្មោះ Omar Trevino Morales ប្រមុខក្រុមរត់ពន្ធ គ្រឿងញៀនភាគខាង ជើងប្រទេស គឺក្រុម Los Zetas ។

ការចាប់ខ្លួនបាន ជាលើកទី២ នូវស្តេចរត់ពន្ធ គ្រឿងញៀនម្នាក់ទៀត រយៈពេលតែប៉ុន្មានសប្តាហ៍ គឺបន្ទាប់ពីការ ចាប់បានជនឈ្មោះ Servando Gomez Martinez ប្រមុខក្រុម រត់ពន្ធគ្រឿងញៀន Chevaliers ក្រុងម៉ិចស៊ីកូ កាលពីថ្ងៃទី២៧ កុម្ភៈ កន្លងមកនេះ ។

Trevino ដែលមាន រហស្សនាមថា Zeta 42 នោះត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការមួយ របស់ប៉ូលិស នៅទីក្រុង Monterrey រដ្ឋធានីនៃរដ្ឋ ឧស្សាហកម្ម Nuevo Leon ។

ការិយាល័យ អគ្គរដ្ឋអាជ្ញាក្រុង ម៉ិចស៊ីកូ ប្រកាសផ្តល់រង្វាន់ ៣០លានពឺសូ (ប្រាក់ម៉ិចស៊ិក) ស្មើនឹងប្រមាណ ២លានដុល្លារ សម្រាប់ការចាប់ខ្លួន ស្តេចរត់ពន្ធ គ្រឿងញៀន Trevino ដែលឡើងធ្វើ ប្រមុខក្រុម បន្ទាប់ពីបងប្រុសគេ Miguel Angel Trevino Morales ហៅ Zeta 40 ត្រូវចាប់ខ្លួនកាលពី ខែកក្កដា ឆ្នាំ២០១៣ នៅតាមព្រំដែន រវាងរដ្ឋ Nuevo Leon និងរដ្ឋ Coahuila មក ៕

ដកស្រង់ពី៖ កោះសន្តិភាព