Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះរុស្ស៉ីផ្ទុកមនុស្ស ២៨នាក់ បាត់ដំណឹងនៅតំបន់ចុងបូព៌ាប្រទេស

  • បោះពុម្ព

(ម៉ូស្គូ)៖ យន្តហោះមួយគ្រឿងរបស់រុស្ស៊ី ដែលផ្ទុកមនុស្សសរុប ២៨នាក់ បានបាត់ដំណឹងនៅលើតំបន់ឧបទ្វីប កាមឆាតកា (Kamchatka) ស្ថិតនៅដែនដីចុងបូព៌ានៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

យន្តហោះដែលកំពុងបាត់ដំណឹងខាងលើនេះ គឺជាប្រភេទ An-26 ផ្ទុកមនុស្សសរុប ២៨នាក់ ក្នុងនោះ ២២នាក់ជាអ្នកដំណើរ និង ០៦នាក់ទៀត ជាក្រុមអាកាសយានិក និងអ្នកបម្រើការងារលើយន្តហោះនោះ។

បើតាមអាជ្ញាធររុស្ស៊ី យន្តហោះធុនមធ្យមនេះបានធ្វើដំណើរចេញពីទីក្រុង ផេត្រូផាវឡូវ កាមឆាតស្គី (Petropavlovsk-Kamchatsky) សំដៅទៅកាន់ភូមិមួយឈ្មោះ ផាឡាណា (Palana) ស្ថិតនៅក្នុងឧបទ្វីប Kamchatka ប៉ុន្តែកំលុងការធ្វើដំណើរនោះ វាក៏បានដាច់ការទាក់ទងពីប្រព័ន្ធរ៉ាដាតែម្តង។

គួរបញ្ជាក់ថា គេនៅមិនទាន់ដឹងអំពីជោគវាសនានៃយន្តហោះ An-26 និងមនុស្សទាំង ២៨នាក់ខាងលើនេះនៅឡើយទេ ខណៈអាជ្ញាធរអាកាសចរណ៍រុស្ស៊ី កំពុងព្យាយាមទាក់ទង និងអាចចាត់ចែងក្រុមសង្គ្រោះ ដើម្បីតាមស្វែងរក៕

ដកស្រង់ពី៖ Fresh News