Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ីគាំទ្រកិច្ចប្រឹងប្រែងរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

  • បោះពុម្ព

 (ហ្សាកាតា)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសរុស្ស៊ីគាំទ្រយ៉ាងពេញទំហឹងលើ ការមូលមតិគ្នាទាំង៥ចំណុច របស់សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានផ្ញើសារស្រដៀងគ្នាទៅកាន់មេដឹកនាំរបបយោធា របស់មីយ៉ាន់ម៉ាផងដែរ។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។ លោក Sergei Lavrov បានគូសបញ្ជាក់នៅក្នុងកំឡុងដំណើរទស្សនកិច្ច នៅទីក្រុងហ្សាការតា nSប្រទេសឥណ្ឌូណេស៉ីថា «ក្នុងការទាក់ទងរបស់យើងជាមួយមេដឹកនាំមីយ៉ាន់ម៉ា, មេដឹកនាំយោធា យើងលើកស្ទួយគោលជំហររបស់អាស៊ាន ដែលបើតាមទស្សនៈយើង គឺគួរតែត្រូវចាត់ទុកជាមូលដ្ឋាន សម្រាប់ដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងនាំស្ថានភាពនៅក្នុងប្រទេសនេះ ឱ្យវិលត្រឡប់មករកសភាពប្រក្រតីវិញ»។

គួរបញ្ជាក់ថា ពាក់ព័ន្ធស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា បណ្តាថ្នាក់ដឹកនាំអាស៊ាន បានឈានដល់ការមូលមតិគ្នាចំនួន៥ចំណុច កំលុងកិច្ចប្រជុំកំពូលពិសេស កាលពីខែមេសាកន្លងទៅ រួមមាន៖ ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។

ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។ ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕

ដកស្រង់ពី៖ Fresh News