Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ មនុស្សជាង ៤,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤,៤០៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៥៩៨,៣៦១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២១,៣៣៥នាក់ និងជាសះស្បើយឡើងសរុប ២៩.១១លាននាក់។

សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ នៅក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី ២៤៥ នៃសហរដ្ឋអាមេរិក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ លោក ចូ បៃដិន បានអនុញ្ញាតឲ្យមានការជួបជុំជាសាធារណៈ នៅតាមតំបន់មួយចំនួនឡើងវិញ ក្រោយពីបានផ្អាកអស់ជាងមួយឆ្នាំមកនេះ។

ទោះជាយ៉ាងណា ប្រធានាធិបតីរូបនេះ នៅតែក្រើនរំលឹកអំពីបញ្ហា COVID-19 ដែលនៅតែបន្តគំរាមកំហែង សហរដ្ឋអាមេរិកនៅឡើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣១លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨២.៤១លាននាក់ (៥៥.៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៥៧.៣២លាននាក់ (៤៧.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

 ដកស្រង់ពី៖ Fresh News