Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ាឡេស៊ីប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃជាង ៨,៨០០នាក់ ដែលជាតួលេខខ្ពស់មួយ

  • បោះពុម្ព

 (គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៉ីនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៨៦៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងខ្ពស់បំផុតទី ២ គិតចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ នៅក្នុងប្រទេសអាស៉ីអាគ្នេយ៍មួយនេះមកម៉្លេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ បើតាមក្រសួងសុខាភិបាលម៉ាឡេស៉ី ករណីឆ្លងភាគច្រើនត្រូវបានរាយការណ៍ចេញពីតំបន់ ក្លាង វ៉ាលឡេយ (Klang Valley) ដោយមាន ៤,១៥២ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋ សេឡាំងហ្គ័រ (Selangor) និង ១,១៣៣ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋធានីគូឡាឡាំពួ។

រីឯ ៨៩៧ករណីទៀតត្រូវបានរកឃើញ នៅក្នុងរដ្ឋជិតខាង គឺរដ្ឋ ណេហ្គែរី សេមប៊ីឡាន (Negeri Sembilan)។

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីធ្លាប់បានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅនេះ ជាមួយចំនួន ៩,០២០ករណី ដែលជំរុញឱ្យមានការដាក់ចេញនូវវិធានការរឹតត្បឹត ដ៏តឹងរ៉ឹងមួយនៅក្នុងរដ្ឋមួយចំនួន មុនពេលមានការដាក់ចេញនូវ វិធានការបិទខ្ទប់ទូទាំងប្រទេសលើកទី ៣ កាលពីថ្ងៃទី០១ មិថុនាកន្លងទៅនេះ៕

ដកស្រង់ពី៖ Fresh News