Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ត្រូវបានលើកទៅរៀបចំនាឆ្នាំ២០២២ វិញហើយ

  • បោះពុម្ព

(ភ្នំពេញ)៖ បណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងម្ចាស់ផ្ទះវៀតណាមបានសម្រេចគ្នាជាឯកច្ឆន្ទមិនរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ក្នុងឆ្នាំ២០២១ នេះឡើយ ដោយលើកទៅរៀបចំនាចុងខែមេសា-ដើមខែឧសភា ឆ្នាំ២០២២ វិញ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅរសៀលថ្ងៃទី០៨ ខែកក្កដានេះ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ក្រោយប្រជុំតាមអនឡាញ (Zoom) របស់គណៈអចិន្ដ្រៃយ៍ស៊ីហ្គេមនៅរសៀលនេះ កិច្ចប្រជុំបានឯកភាពគ្នាជាឯកច្ឆន្ទ មិនរៀបចំស៊ីហ្គេម នៅឆ្នាំ២០២១ នោះទេ ដោយប្រទេសទាំង១០ រួមទាំងម្ចាស់ផ្ទះវៀតណាមសម្រេចលើកទៅរៀបចំនាចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២២ វិញ។

ប៉ុន្ដែគណៈកម្មាធិការជាតិអូឡាំពិកវៀតណាម ត្រូវស្នើសុំអនុម័ត និងកំណត់ថ្ងៃច្បាស់លាស់ពីរដ្ឋាភិបាលរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា ដំបូងឡើយវៀតណាម បានកំណត់រៀបស៊ីហ្គេម ឆ្នាំ២០២១ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូចុងឆ្នាំនេះ។

ប៉ុន្ដែដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម និងរដ្ឋាភិបាលវៀតណាម បានស្នើបណ្ដាប្រទេសសមាជិកអាស៊ាន ដើម្បីពន្យារពេល ខណៈជម្រើសចុងក្រោយរដ្ឋាភិបាលទីក្រុងហាណូយ បានសម្រេចជ្រើសយកសេណារីយ៉ូទី២ ដោយលើកទៅរៀបចំនាចុងខែមេសា-ដើមខែឧសភា ឆ្នាំ២០២២ តែម្ដង៕

ដកស្រង់ពី៖ Fresh News