Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដុំមាស ២៧គីឡូក្រាម តម្លៃ១,៧លានដុល្លារ ត្រូវបានគយ បង់ក្លាដេស រឹបអូសពីប្រតិភូ មកពីកូរ៉េខាងជើង

  • បោះពុម្ព

ប៊ីប៊ីស៊ី ៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ កាលពីល្ងាច ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៥ ថា មន្ត្រីគយប្រចាំការ នៅក្នុងប្រទេស បង់ក្លាដេស បានធ្វើការរឹបអូស ដុំមាស ដែលមានតម្លៃ គិតជាទឹកប្រាក់ស្មើ ១.៧លានដុល្លារ (១.១លានផោន) ដែលបានរកឃើញ នៅក្នុងវ៉ាលីសដាក់សម្លៀកបំពាក់ របស់ប្រតិភូមួយរូប មកពីប្រទេស កូរ៉េខាងជើង ។

កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ លោក Son Young-nam លេខាទី១ នៃស្ថានទូត កូរ៉េខាងជើង ប្រចាំនៅដាកា បានធ្វើដំណើរតាម ជើងយន្តហោះ ពីប្រទេសសិង្ហបុរី ហើយបានមកចុះចតនៅ ក្នុងក្រុងនេះ ។ នៅក្នុងវ៉ាលីដាក់ សម្លៀកបំពាក់ របស់ប្រតិភូរូបនេះ ត្រូវបានគយប្រចាំ នៅក្នុងប្រទេស បង់ក្លេដេស រកឃើញមាន ដុំមាសប្រមាណ ២៧គីឡូក្រាម ។

ក្រុមអាជ្ញាធរ នៅក្នុងប្រទេស បង់ក្លាដេស បាននិយាយថា ពួកគេនឹងរៀបចំ សំណុំឯកសារ ដើម្បីធ្វើការ ចោទប្រកាន់ ចំពោះទង្វើនេះ ដែលប្រតិភូរូបនេះ បានប្រព្រឹត្តខុស ។ គេបានដឹងថា លោក Son កាលពីដំបូង លោកបានជំទាស់ នឹងការសុំឆែកឆេរ វ៉ាលីសរបស់លោក ដោយមិនចង់ឲ្យ មន្ត្រីគយ ត្រួតពិនិត្យឡើយ ។លោក Moinul Khan ប្រធាននាយកដ្ឋានគយ ប្រចាំនៅ បង់ក្លាដេស បានមានប្រសាសន៍ថា " នៅក្នុងវ៉ាលីសនោះ មិនអាចធ្វើការស្កែន ព្រោះថា លោកមានលិខិតឆ្លងដែន ពណ៌ក្រហម ហើយលោកជា ប្រតិភូមួយរូប ទៀតផង" ។

គួររំលឹកថា យោងតាមតូលេខ ផ្លូវការមួយចំនួន បានបង្ហាញឲ្យដឹងថា ក្នុងអំឡុងពេល ២២ខែមកនេះ អាជ្ញាធរគយ បានធ្វើការរឹបអូសមាស ប្រមាណជិត១,០០០គីឡូក្រាម នៅតាមច្រក ព្រលានយន្តហោះ អន្តរជាតិ ចំនួន០២កន្លែង នៅក្នុងប្រទេសនេះ ៕


ដកស្រង់ពី ៖ ដើមអម្ពិល