Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យោធា UAE ប្រើយន្តហោះពិឃាត F16 កំទេចក្រុម IS

  • បោះពុម្ព

ឌូបៃ ៖ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅរាត្រី ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៥ថា មេបញ្ជាការ កងទ័ពជាន់ខ្ពស់ នៃសហភាព អារ៉ាប់រួម ហៅកាត់ (UAE) បានប្រើប្រាស់ យន្តហោះពិឃាត F16 ដើម្បីកំទេចក្រុមរដ្ឋ ឥស្លាម ហើយប្រតិបត្តិការ វាយប្រហារនេះ បានធ្វើឡើងនៅជិត បំពង់នាំប្រេងឆៅ តែម្តង កាលពីថ្ងៃសៅរ៍ កន្លងទៅ ។ ទីភ្នាក់ងារ ព័ត៌មានរដ្ឋ ឈ្មោះ WAM បានរាយការណ៍ ឲ្យដឹងយ៉ាងដូច្នេះ ។

ទីភ្នាក់ងារ WAM បានឲ្យដឹងច្បាស់ថា ការចេញប្រតិបត្តិការ វាយប្រហារនេះ បានចាប់ផ្តើមឡើង តាំងពីរាត្រី ថ្ងៃសុក្រ និងបន្តដល់ថ្ងៃសៅរ៍ ក្នុងគោលបំណង ដើម្បីត្រួសត្រាយ " ក្រុមភេរវករ ដែលជាប្រភពផ្តល់ជំនួយនោះ " ។ គេបានដឹងថា ក្រុមរដ្ឋ ឥស្លាម បានប្រើប្រាស់ កម្លាំងរបស់ខ្លួន គ្រប់គ្រងលើ បំពង់នាំប្រេង ដែលនេះជាការបង្អាក់ ដល់ការបញ្ចេញ នាំប្រេងឆៅ ពីកន្លែងស្តុកប្រេង ទាំងឡាយ ហើយពួកគេបាន គ្រប់គ្រងនៅភាគខាងជើង ប្រទេសអ៊ីរ៉ាក់ និងសីុរី ។

យោងតាម សេចក្តីរាយការណ៍ បានឲ្យដឹងថា យន្តហោះពិឃាត F16 ជាយន្តហោះយោធា ដែលត្រូវបានប្រើប្រាស់ ក្នុងការកំណត់ទិសដៅ កំទេច ហើយត្រូវបានវិលទៅ ចុះចតវិញ ដោយសុវត្ថិភាពនៅ មូលដ្ឋានទ័ព ក្នុងប្រទេស ស៊ូដង់ ។ ប៉ុន្តែ មិនទាន់មានការ បង្ហាញអំពីទីតាំង ប្រាកដថា ការប្រតិបត្តិការ លើដែនអាកាស ត្រូវអនុវត្តន៍នៅឡើយទេ ៕


ដកស្រង់ពី ៖ ដើមអម្ពិល