Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យឆាបឆេះមន្ទីរពេទ្យព្យាបាល COVID-19 នៅអ៊ីរ៉ាក់

  • បោះពុម្ព

 មន្ត្រីសុខាភិបាល និងប៉ូលីស បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា យ៉ាងហោចណាស់មានមនុស្ស ៥២ នាក់ បានស្លាប់ និង ២២ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងអគ្គិភ័យមួយ ដែលទំនងជាបណ្តាលមកពីការផ្ទុះធុងអុកស៊ីសែន នៅមន្ទីរពេទ្យព្យាបាលជំងឺ COVID-១៩ ក្នុងទីក្រុង Nassiriya ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ាក់។

នេះ ជាគ្រោះអគ្គិភ័យដ៏សាហាវលើកទី ២ នៅអ៊ីរ៉ាក់ ក្នុងរយៈពេល ៣ ខែមកនេះ។ អគ្គិភ័យ បានឆាបឆេះនៅមន្ទីរពេទ្យ Al-Hussein កាលពីល្ងាចថ្ងៃច័ន្ទ ហើយអគ្គិភ័យនោះ ចុងក្រោយ ត្រូវបានគ្រប់គ្រងដោយកងកម្លាំងការពារស៊ីវិលក្នុងស្រុក។

ជនរងគ្រោះ បានស្លាប់ដោយសារការរលាក ហើយការរុករក កំពុងបន្ត ដោយនៅមានជនរងគ្រោះ បាត់ខ្លួន និងជាប់នៅខាងក្នុងអាគារ។ បន្ទប់ព្យាបាលជំងឺ COVID-១៩ នេះ មានកន្លែងសម្រាប់គ្រែចំនួន ៧០ ។ បុគ្គលិកពេទ្យ ចំនួន២នាក់ ឋិតក្នុងចំណោមជនរងគ្រោះទាំងនោះ។

អ្នកគ្រប់គ្រងសុខភាព និងការពារជនស៊ីវិលនៃមន្ទីរពេទ្យនេះ នឹងត្រូវព្យួរការងារ និងបញ្ជាឱ្យចាប់ខ្លួន។ សាក្សី Reuters ម្នាក់ បានឲ្យដឹងថា សាច់ញាតិជនរងគ្រោះ ខឹងសម្បារ និងបានប្រមូលផ្តុំគ្នានៅមុខមន្ទីរពេទ្យ និងបានប៉ះទង្គិចជាមួយប៉ូលីស ដោយបានដុតរថយន្តប៉ូលីសចំនួន ២ គ្រឿង។

កាលពីខែមេសា អគ្គិភ័យដែលបង្កឡើងដោយការផ្ទុះធុងអុកស៊ីសែននៅមន្ទីរពេទ្យ COVID-១៩ ក្នុងក្រុង Baghdad បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨២ នាក់ និង ១១០ នាក់ផ្សេងទៀតរងរបួស។

ត្រូវបានបំផ្លាញរួចទៅហើយដោយសង្រ្គាម និងទណ្ឌកម្មនានា ប្រព័ន្ធសុខាភិបាលនៅអ៊ីរ៉ាក់បានតស៊ូប្រយុទ្ធនឹងវិបត្តិវីរុសកូរ៉ូណា ដែលមកដល់ឥលូវនេះ បានសម្លាប់មនុស្សចំនួន ១៧.៥៩២ នាក់ និងករណីឆ្លងជាង ១,៤ លាននាក់។