Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសថៃ ចាប់ផ្តើមបិទខ្ទប់ដ៏តឹងរ៉ឹងជុំវិញទីក្រុងបាងកក

  • បោះពុម្ព

 ប្រជាជនថៃជាង ១០ លាននាក់ ត្រូវបានដាក់នៅក្រោមការរឹតត្បិត COVID-19 ថ្មី និងបម្រាមគោចរនៅរដ្ឋធានីថៃ កាលពីថ្ងៃចន្ទ ខណៈប្រទេសនេះ បានប្រយុទ្ធនឹងកំណើនករណីឆ្លង ដែលកាន់តែអាក្រក់ទៅៗ ដោយវីរុសបម្លែងថ្មី Alpha និង Delta ។

រហូតមកដល់ពេលនេះ ប្រទេសថៃ មានកំណត់ត្រាករណីឆ្លងជាង ៣៤៥.០០០ ករណី និងមានអ្នកស្លាប់ ២.៧៩១ នាក់ ដោយភាគច្រើននៃពួកគេ បានឆ្លងក្នុងរលកចុងក្រោយដែលបានចាប់ផ្តើមមាននៅក្នុងខែមេសា។

ការរកឃើញដំបូងនៅក្នុងក្លឹបកំសាន្ត ដែលឧស្សាហ៍ទៅដោយអ្នកមាន និងអ្នកនយោបាយថៃនៅសង្កាត់កម្សាន្តរាត្រីទីក្រុងបាងកក ហើយកំណើន ត្រូវបានកើនឡើងយ៉ាងគំហុក ដោយការចាក់វ៉ាក់សាំងយឺត និងសមត្ថភាពធ្វើតេស្ត មានកំណត់។

អាជ្ញាធរសុខាភិបាល ក៏បានកំពុងតាមដានមនុស្ស ៧ នាក់ ដែលបានឆ្លងទាំងវីរុសបម្លែងថ្មី Alpha និង Delta ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេស និងឥណ្ឌា។ ក្រៅពីរាជធានី Bangkok ខេត្តចំនួន 9 ផ្សេងទៀត ដែលមានកំនើននៃការឆ្លងច្រើនជាលំដាប់ នោះ ក៏ត្រូវបានឋិតក្នុងការបិទខ្ទប់ដែរ។

ប៉ុស្តិ៍ត្រួតពិនិត្យ បានកើតឡើងពាសពេញទីក្រុងបាងកកនៅព្រឹកព្រលឹមថ្ងៃចន្ទ ខណៈបម្រាមគោចរ ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៤ ទៀបភ្លឺ បានចូលជាធរមាន ដោយប៉ូលីសពាក់ម៉ាស់ និងខែលការពារមុខ ឈប់ឡាននៅកណ្តាលរាជធានីតែម្តង។

ប្រជាពលរដ្ឋ ត្រូវបានរារាំងមិនឱ្យប្រមូលផ្តុំគ្នាជាក្រុម ដែលមានមនុស្សច្រើនជាង ៥ នាក់ខណៈបណ្តាញដឹកជញ្ជូនសាធារណៈ នឹងត្រូវបិទចាប់ពីម៉ោង ៩ យប់។

ផ្សារទំនើប ភោជនីយដ្ឋាន ធនាគារ ឱសថស្ថាន និងហាងលក់គ្រឿងអេឡិចត្រូនិកនៅតាមផ្សារនានា នឹងអាចនៅបើកបាន ប៉ុន្តែហាងផ្សេងទៀត បានបិទទ្វារ នេះបើតាមការផ្សាយរបស់ CNA នៅព្រឹកថ្ងៃអង្គារនេះ។