Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ីចុះកិច្ចព្រមព្រៀងជាមួយឥណ្ឌា ដើម្បីផលិតវ៉ាក់សាំង Sputnik V ឲ្យបាន «៣០០លានដូសក្នុង១ឆ្នាំ»

  • បោះពុម្ព

 (ម៉ូស្គូ)៖ មូលនិធិវិនិយោគដោយផ្ទាល់របស់រុស្ស៊ីហៅកាត់ថា RDIF (Russian Direct Investment Fund) នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះបានប្រកាសពីការចុះកិច្ចព្រមព្រៀង ជាមួយវិទ្យាស្ថាន ស៊ឺរឹម (Serum Serum Institute) នៃប្រទេសឥណ្ឌា ដើម្បីផលិតវ៉ាក់សាំង COVID-19 Sputnik V ចំនួន ៣០០លានដូសក្នុងមួយឆ្នាំ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន RDIF បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ភាគីទាំងសងខាងមានបំណងផលិតវ៉ាក់សាំង Sputnik V ចំនួន ៣០០លានដូសក្នុងមួយឆ្នាំ នៅក្នុងប្រទេសឥណ្ឌា ដោយកញ្ចប់វ៉ាក់សាំងដំបូងគេត្រូវបានរំពឹងថា នឹងត្រូវចាប់ផ្ដើមផលិតនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ»។

គួរបញ្ជាក់ថា ការប្រកាសពីកិច្ចព្រមព្រៀងខាងលើត្រូវបានធ្វើឡើង ចំពេលឥណ្ឌាកំពុងបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនពេញវ័យរបស់ខ្លួន ខណៈរុស្ស៊ីវិញក៏កំពុងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង ឆ្លើយតបទៅនឹងកំណើន នៃតម្រូវការនៅជុំវិញពិភពលោក។

ទោះជាបែបនេះក្តី កន្លងមកនេះវ៉ាក់សាំង Sputnik V ដែលត្រូវបានផលិតដោយ វិទ្យាស្ថានផ្សេងមួយទៀតនៅឥណ្ឌា ក៏ត្រូវបានដាក់ឲ្យប្រើប្រាស់ នៅតាមបណ្តាទីក្រុងចំនួន ៥០ រួចមកហើយដែរ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ៕

ដកស្រង់ពី៖ Fresh News