Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីគុយបា ចោទថាសហរដ្ឋអាមេរិក កំពុងព្យាយាមដុតបញ្ឆេះបាតុកម្ម នៅលើប្រទេសដីកោះនេះ

  • បោះពុម្ព

(ឡាហាវ៉ាន់)៖ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាស-ខានែល (Miguel Diaz-Canel) នៅថ្ងៃចន្ទសប្តាហ៍នេះ បានចោទសហរដ្ឋអាមេរិក ពីការព្យាយាមដុតបញ្ឆេះបាតុកម្មនៅលើប្រទេសដីកោះនេះ ខណៈអំពើហិង្សាបានផ្ទុះឡើង នៅតាមទីក្រុងមួយចំនួន កាលពីថ្ងៃអាទិត្យកន្លងទៅ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។ លោក ឌីអាស-ខានែល បានធ្វើការចោទប្រកាន់បែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញគោលជំហរគាំទ្រចំពោះ ប្រជាជនគុយបារាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ាក្នុងទ្រង់ទ្រាយធំ នៅតាមទីក្រុងមួយចំនួន ចាប់តាំងពីរដ្ឋធានីឡាហាវ៉ាន់ រហូតដល់ទីក្រុងសាន់តេអេហ្គោ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយអំពើហិង្សាក៏បានផ្ទុះឡើងថែមទៀតផង។

សម្រាប់នៅថ្ងៃចន្ទសប្តាហ៍នេះ ស្ថានភាពហាក់បានស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែប៉ូលិសត្រូវបានដាក់ពង្រាយ នៅតាមអគាររដ្ឋាភិបាល។ គួរបញ្ជាក់ថា ក្រុមបាតុករបានសម្តែងការតវ៉ាចំពោះ វិបត្តិសេដ្ឋកិច្ចដ៏ដុនដាបរបស់គុយបា បូករួមជាមួយបញ្ហាឆ្លងរាលដាលនៃជំងឺ COVID-19។

លោក ប្រធានាធិបតីគុយបា បាននិយាយថា វិបត្តិជាច្រើនដែលប្រទេសលោកកំពុងប្រឈម គឺបង្កឡើងដោយសារតែទណ្ឌកម្មរបស់អាមេរិក ដែលឥឡូវកំពុងព្យាយាមបំផុសឲ្យមានភាពចលាចលកាន់តែខ្លាំង នៅគុយបាថែមទៀត៕

ដកស្រង់ពី៖ Fresh News