Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានបុគ្គលិកជាង ២០០ នាក់ នៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី ឆ្លង COVID-១៩

  • បោះពុម្ព

រដ្ឋមន្រ្តីសម្របសម្រួលថ្នាក់ជាតិ ទទួលបន្ទុកកិច្ចការ COVID-19 របស់ម៉ាឡេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា បុគ្គលិកសរុបចំនួន ២០៤ នាក់ នៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែង ក្នុងរដ្ឋ Selangor របស់ប្រទេស បានធ្វើតេស្តវិជ្ជមាន ជម្ងឺ COVID-19 ។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងនោះ មានទីតាំងនៅមជ្ឈមណ្ឌលសន្និបាតឧត្តមគតិ IDCC ក្នុងទីរួមរដ្ឋ Shah Alam ត្រូវបានបិទដើម្បីសំអាត កាលពីថ្ងៃអង្គារ។

ករណីឆ្លងទាំងនេះ ត្រូវបានគេរកឃើញ បន្ទាប់ពីបុគ្គលិកទាំង ៤៥៣ នាក់នៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំង បានឆ្លងកាត់ការធ្វើតេស្តិប្រតិកម្មខ្សែសង្វាក់ Polymerase ខ្នាតធំកាលពីថ្ងៃសៅរ៍ បុគ្គលិកប្រហែល ៤០០ នាក់ ឬ ៨៨% នៃបុគ្គលិកទាំងអស់ បានចាក់វ៉ាក់សាំងការពារ COVID-19 រួចហើយ។

ទំហំនៃការឆ្លងនៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំង IDCC គឺជាការពាក់ព័ន្ធដំបូង នៃមជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំ។ បុគ្គលិកទាំងអស់នៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំង នឹងត្រូវដាក់ជំនួសអ្នកថ្មីចូល ជាវិធានការប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយសក្តានុពលនៃការឆ្លង។

លោករដ្ឋមន្រ្តី បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា “ដោយសារតែចំនួនឆ្លង COVID-១៩ ខ្ពស់ ចឹងវាពិបាកសម្រាប់យើង ដើម្បីបញ្ជាក់ថាតើ មានការឆ្លងណាមួយកើតឡើងនៅក្នុង IDCC ឬកន្លែងផ្សេងទៀត” ។

អ្នក ដែលបានទៅចាក់ថ្នាំនៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំង IDCC នៅចន្លោះថ្ងៃទី ៩ ខែកក្កដាដល់ថ្ងៃទី ១២ ខែកក្កដា ត្រូវបានគេណែនាំអោយធ្វើចត្តាឡីស៍កដោយខ្លួនឯង រយៈពេល ១០ ថ្ងៃ និងធ្វើតេស្ត ប្រសិនបើពួកគេមានរោគសញ្ញា នេះបើតាមការផ្សាយរបស់ CNA កាលពីថ្ងៃអង្គារ-ម្សិលមិញនេះ។