Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឆ្លង COVID-19 នៅសហរដ្ឋអាមេរិក កើនឡើងជាថ្មីម្តងទៀតទ្វេដង ក្នុងរយៈពេលបីសប្តាហ៍

  • បោះពុម្ព

 ខ្សែកោង COVID-19 នៅអាមេរិក កំពុងកើនឡើងជាថ្មី បន្ទាប់ពីការធ្លាក់ចុះជាច្រើនខែ ដោយចំនួនករណីថ្មីក្នុងមួយថ្ងៃ កើនឡើងទ្វេដងក្នុងរយៈពេល ៣ សប្តាហ៍កន្លងមក មកពីវីរុសបម្លែងថ្មី Delta រីករាលដាលយ៉ាងឆាប់រហ័ស បង្កដោយការយឺតយ៉ាវនៃអត្រាចាក់វ៉ាក់សាំង និងការប្រមូលផ្តុំគ្នាថ្ងៃបុណ្យឯករាជ្យទី ៤ ខែកក្កដា។

យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ករណីឆ្លង បាន ឡើងពី 11,300 នាក់ កាលពីថ្ងៃ២៣ មិថុនា ទៅកម្រិតមធ្យមប្រហែល ២៣.៦០០នាក់ ក្នុងមួយថ្ងៃ កាលពីថ្ងៃច័ន្ទ។

ហើយមានតែរដ្ឋពីរប៉ុណ្ណោះ គឺរដ្ឋ Maine និង Dakota ខាងត្បូង មានចំនួនករណីឆ្លង កើនឡើងក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍កន្លងមកនេះ។ ក្នុងពេលជាមួយគ្នានេះដែរ ផ្នែកខ្លះនៃប្រទេស កំពុងប្រឈមនឹងភាពស៊ាំនៃវ៉ាក់សាំងយ៉ាងជ្រាលជ្រៅ ខណៈដែលវីរុសបម្លែងថ្មី ងាយឆ្លងខ្លាំង ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា គឺមានចំណែកខ្ពស់នៃចំនួនឆ្លងសរុប។

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ នៅទូទាំងប្រទេស ៥៥,៦% នៃជនជាតិអាមេរិកទាំងអស់ បានទទួលការចាក់ថ្នាំ (COVID-19) យ៉ាងតិចចំនួនមួយដង។ ទោះបីជាមានការកើនឡើងថ្មីៗនេះក៏ដោយ ក៏ករណីឆ្លងនៅសហរដ្ឋអាមេរិក មិនមានចំនួនខ្ពស់បំថុត ជិតមួយភាគបួនលានក្នុងមួយថ្ងៃ ដូចកាលពីខែមករានោះទេ។

ហើយចំនួនស្លាប់មានក្រោម ២៦០ នាក់ក្នុងមួយថ្ងៃជាមធ្យម បន្ទាប់ពីបានឡើងដល់ជាង ៣.៤០០ នាក់ កាលពីរដូវរងា ដែលជាសក្ខីកម្មមួយ បង្ហាញពីប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ ចំពោះអ្នកប្រុងនឹងឆ្លងជំងឺ នេះបើតាមការផ្សាយរបស់ CNA/AP នៅព្រឹកថ្ងៃពុធនេះ។