Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំណាក់ដី និងរលំជញ្ជាំងក្នុងរដូវភ្លៀងមូសុង នៅទីក្រុង Mumbai

  • បោះពុម្ព

យ៉ាងហោចណាស់មានមនុស្សចំនួន ២៣ នាក់ បានស្លាប់ បន្ទាប់ពីផ្ទះជាច្រើន ត្រូវបានកំទេច ដោយរលំជញ្ជាំងបាក់សង្កត់ និងការបាក់ដី ដែលបង្កឡើងដោយភ្លៀងមូសុងខ្លាំង នៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា Mumbai កាលពីថ្ងៃអាទិត្យ។

អាជ្ញាធរ បានអោយដឹងថា ទឹកភ្លៀង ក៏បានជន់លិចកន្លែងបន្សុទ្ធទឹកមួយកន្លែង ដែលរំខានដល់ការផ្គត់ផ្គង់នៅតំបន់ភាគច្រើននៃទីក្រុងបុមបៃ ជាលំនៅនៃប្រជាជន ២០ លាននាក់។

កម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បាននិយាយថា ដើមឈើមួយដើម បានដួលរលំ ហើយបំផ្លាញជញ្ជាំងមួយនៅជាយក្រុង Chembur ភាគខាងកើត អំឡុងពេលព្រឹកព្រលឹមថ្ងៃអាទិត្យ ដោយកប់ប្រជាជននៅក្បែរនោះ។ សាកសពចំនួនដប់ប្រាំពីរ ត្រូវបានគេរកឃើញពីគំនរបាក់បែក ដោយប្រតិបត្តិការជួយសង្គ្រោះ នៅកំពុងតែបន្ត។

នៅតាមតំបន់ជាយក្រុងមួយចំនួន ក៍មានប្រជាជនជាច្រើន ទទួលរងគ្រោះដោយបំណាក់ដី មកលើគេហដ្ឋានរស់នៅរបស់ពួកគេដែរ ។ ការបាក់រលំអគារជារឿងធម្មតាក្នុងរដូវមូសុងរបស់ប្រទេសឥណ្ឌា ចាប់ពីខែមិថុនា ដល់ខែកញ្ញា ដោយមានសំណង់ចាស់ មានសភាពទ្រុឌទ្រោមជាច្រើន ឋិតនៅក្រោមភ្លៀងធ្លាក់ មិនឈប់ឈរជាច្រើនសិបថ្ងៃ។

កាលពីខែមុន មានមនុស្ស ១២ នាក់ បានស្លាប់នៅពេលដែលអគារមួយ បានបាក់នៅក្នុងតំបន់អនាធិបតេយ្យមួយនៅទីក្រុងបុមបៃ។ ទីក្រុងបុមបៃ រងការវាយប្រហារដោយទឹកភ្លៀង ចាប់តាំងពីថ្ងៃសៅរ៍មក ដោយសេវាកម្មដឹកជញ្ជូនក្នុងស្រុក បានរងផលប៉ះពាល់។

នាយកដ្ឋានឧតុនិយមឥណ្ឌា បានអោយដឹងកាលពីព្រឹកថ្ងៃអាទិត្យថា “ភ្លៀងធ្លាក់ពីមធ្យម ទៅខ្លាំង ឬរលឹមផ្គររន្ទះ” ត្រូវបានគេព្យាករណ៍ទុកសម្រាប់រយៈពេល ២ ថ្ងៃខាងមុខទៀត នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃចន្ទនេះ។