បណ្តាញសង្គម

កងទ័ពចិន ព្រមានទំនប់ ដែលរងគ្រោះដោយព្យុះ អាចនឹងដួលរលំ

 កងទ័ពចិន បានព្រមានថា ទំនប់វារីអគ្គិសនីមួយនៅកណ្តាលប្រទេស "អាចនឹងដួលរលំនៅពេលណាក៏បាន" បន្ទាប់ពីត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងព្យុះភ្លៀង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងបាននាំតំបន់នេះ ទៅជាតំបន់ជាប់គាំង។

អាជ្ញាធរអាកាសធាតុ បានចេញនូវការព្រមានខ្ពស់បំផុតសម្រាប់ខេត្ត Henan ភាគកណ្តាលខណៈភ្លៀងធ្លាក់ បណ្តាលឱ្យមានការរំខានពាសពេញតំបន់ និងការជម្លៀសប្រជាជននៅតាមដងផ្លូវលិចទឹក។

កាលពីល្ងាចថ្ងៃអង្គារ អង្គភាពប្រចាំតំបន់នៃកងទ័ពរំដោះប្រជាជនចិន បានព្រមានថា ទឹកភ្លៀងឥតឈប់ឈរ បានបណ្តាលឱ្យមានស្នាមប្រេះ ២០ ម៉ែត្រនៅក្នុងទំនប់វារីអគ្គិសនី នៅ Yihetan ដែលជាទីក្រុងមួយ មានប្រជាជនប្រមាណ ៧ លាននាក់ ប្រឈមនឹងហានិភ័យថាទំនប់នេះ អាចនឹងដួលរលំនៅពេលណាមួយ។ បញ្ជាការយោធាកណ្តាល បានបញ្ជូនទាហានទៅអនុវត្តការឆ្លើយតបបន្ទាន់មួយ ដែលរួមមានការបំផ្ទុះ និងការបង្វែរទឹកជំនន់។

ទឹកជំនន់ កើតមានជាធម្មតាក្នុងរដូវវស្សារបស់ប្រទេសចិន ដែលបណ្តាលឱ្យមានភាពវឹកវរជារៀងរាល់ឆ្នាំ និងបក់ហូរផ្លូវថ្នល់ ដំណាំ និងផ្ទះសម្បែងរាប់មិនអស់។

ប៉ុន្តែការគំរាមកំហែងនេះ កាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលជាច្រើនទសវត្សមកនេះ ដោយសារតែផ្នែកខ្លះនៃការសាងសង់ទំនប់ និងប្រឡាយមាត់ព្រែក ដែលបានកាត់ផ្តាច់បណ្តាញទឹកទន្លេ និងបឹងបួរនានា និងការរំខានដល់តំបន់វាលទំនាបលិចទឹក ដែលបានជួយស្រូបយកការកើនឡើងនៃរដូវក្តៅ នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃពុធនេះ។