បណ្តាញសង្គម

កសិករឥណ្ឌាដែលខឹងសម្បារ គ្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងច្បាប់កសិកម្ម ក្បែររដ្ឋសភា

កសិករឥណ្ឌា ដែលតវ៉ានឹងច្បាប់កសិកម្មថ្មីចំនួន ៣ ដែលពួកគេនិយាយថា មានការគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកគេ នឹងចាប់ផ្តើមអង្គុយនៅជិតរដ្ឋសភា នៅកណ្តាលរដ្ឋធានីញូវដេលី ក្នុងការជំរុញជាថ្មី ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលលុបចោលច្បាប់ទាំងនោះ។

នៅក្នុងការតវ៉ារបស់អ្នកដាំដុះដ៍យូរបំផុត ប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Narendra Modi នេះ កសិកររាប់ម៉ឺននាក់ បានបោះជំរំនៅលើផ្លូវធំៗ ឆ្ពោះទៅកាន់ទីក្រុងញូវដែលី អស់រយៈពេលជាង ៧ ខែមកហើយ។ ខណះសម៍យប្រជុំសភានារដូវមូសុងរបស់ឥណ្ឌា បានចាប់ផ្តើមនៅសប្តាហ៍នេះ កសិករតវ៉ាមួយចំនួន បានព្យាយាមដើរក្បួនទៅកាន់សង្កាត់រដ្ឋាភិបាលសំខាន់ ប៉ុន្តែពួកគេ ត្រូវបានបញ្ឈប់ដោយប៉ូលីស ដែលនៅចំងាយតែប៉ុន្មានម៉ាយពីរដ្ឋសភានោះ។

មេដឹកនាំកសិករឈានមុខគេ បានអោយដឹងថា ពេញមួយសម័យប្រជុំសភាមូសុងនេះ កសិករ ២០០ នាក់ នឹងទៅទីលាន Jantar Mantar ជារៀងរាល់ថ្ងៃ ដើម្បីធ្វើសមាជកសិករ និងដើម្បីរំលឹករដ្ឋាភិបាល អំពីតំរូវការ ដែលកសិកររង់ចាំជាយូរមកហើយ ។

សម័យប្រជុំសភាមូសុង នឹងបញ្ចប់នៅដើមខែសីហាខាងមុខនេះ។ បន្ទាប់ពីការចរចារយ៉ាងយូរ ប៉ូលីសក្រុងដេលី បានយល់ព្រមអោយកសិករ ២០០ នាក់ ប្រមូលផ្តុំគ្នានៅពេលថ្ងៃ នាទីលាន Jantar Mantar ប៉ុន្តែក្រុមអ្នកតវ៉ា ត្រូវធ្វើតាមគោលការណ៍ណែនាំពីមេរោគកូរ៉ូណា ដែលចេញដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយដេលី។

កសិករ និយាយថា ច្បាប់ថ្មីនោះ លំអៀងខាងអ្នកលក់រាយឯកជនធំៗ ដែលមិនត្រូវបានអនុញ្ញាតឱ្យទិញកសិផល ក្រៅទីផ្សារលក់ដុំគ្រាប់ធញ្ញជាតិ ដែលកំណត់ដោយរដ្ឋាភិបាលទេ។ តែរដ្ឋាភិបាល និយាយថា ច្បាប់ដែលត្រូវបានតាក់តែងកាលពីខែកញ្ញា ឆ្នាំ ២០២០នោះ នឹងរារាំងកសិករ ពីការលក់ផលិតផលរបស់ពួកគេ តែនៅទីផ្សារលក់ដុំដែលបានកំណត់ប៉ុណ្ណោះនេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃព្រហ.នេះ។