បណ្តាញសង្គម

តៃវ៉ាន់ បញ្ជាទិញបន្ថែមវ៉ាក់សាំង Moderna ចំនួន ៣៦ លានដូសបន្ថែមទៀត

 រដ្ឋាភិបាលកោះតៃវ៉ាន់ បាននិយាយពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសខ្លួន បានបញ្ជាទិញវ៉ាក់សាំង COVID-19 Moderna ចំនួន ៣៦លានដូស បន្ថែមទៀត ដោយខ្លួន គ្រោងនឹងបិទការចែកចាយនៅប៉ុន្មានខែខាងមុខ។

តៃវ៉ាន់ ទទួលបានវ៉ក់សាំង Moderna និង AstraZeneca ប្រហែល ៩ លានដូស ទាន់ពេលវេលា រួមទាំងថ្នាំជិត ៦ លានដូស ដែលបានបរិច្ចាគដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលធ្វើឱ្យខ្លួន អាចបង្កើនល្បឿនកម្មវិធីចាក់ថ្នាំបង្ការរោគ។

អ្នកនាំពាក្យខុទ្ទកាល័យ បានប្រាប់អ្នកយកព័ត៌មានថា ការបញ្ជាទិញថ្មីសម្រាប់វ៉ាក់សាំង Moderna ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃពុធ ម្សិលមិញនេះហើយ ។ វ៉ាក់សាំងចំនួន ៥ លាន ដូស ត្រូវបានបញ្ជាទិញរួចរាល់ហើយ។ ក្រុមហ៊ុន Moderna មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ជាង ២០ % នៃប្រជាជនតៃវ៉ាន់ ២៣.៥ លាននាក់ បានទទួលយ៉ាងហោចណាស់មួយដូស ក្នុងរបបចាក់វ៉ាក់សាំងពីរដង។

ការផ្ទុះជំងឺក្នុងស្រុកនៅតៃវ៉ាន់ឥឡូវនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងបានល្អ បន្ទាប់ពីមានករណីឆ្លង កើនខ្ពស់ក្នុងខែឧសភា ហើយរដ្ឋាភិបាល កំពុងពិចារណាថាតើ គួរបន្ថយកម្រិតប្រកាសអាសន្ន ឬយ៉ាងណា នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃព្រហ. នេះ។