Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនអះអាងថា «តក់ស្លុត» និង «បដិសេធ» ផែនការស៊ើបរក ប្រភពដើមកូវីដ-១៩ ដោយ WHO ដំណាក់កាលទី២ (Video inside)

  • បោះពុម្ព

(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់មួយរូបផ្នែកសុខាភិបាលរបស់ចិន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានការតក់ស្លុតចំពោះផែនការ ស៊ើបអង្កេតរកប្រភពដើមនៃវីរុស COVID-19 ក្នុងដំណាក់កាលទី ២ ដោយអង្គការសុខភាពពិភពលោក (WHO)។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។

លោក ហ្សេង យីស៊ីន (Zeng Yixin) មន្ត្រីជាន់ខ្ពស់នៃ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានបង្ហាញអារម្មណ៍ដូចខាងលើនេះ ដោយច្រានចោលផងដែរ ចំពោះពាក្យចចាមអារ៉ាមថា វីរុស COVID-19 ត្រូវបានលេចធ្លាយចេញពីមន្ទីរពិសោធន៍។

លោក ហ្សេង បានគូសបញ្ជាក់ទៀតថា មន្ទីរពិសោធន៍នៅក្នុងទីក្រុងវូហាន (Wuhan) គ្មានវីរុសដែលអាចចម្លងដោយផ្ទាល់ ទៅកាន់មនុស្សនោះឡើយ ហើយចិនក៏បានធ្វើការបញ្ជាក់ម្តងហើយម្តងទៀតរួចរាល់ដែរ ចំពោះការពិតនេះ។

ដូច្នេះចិនមិនទទួលយកផែនការរបស់ WHO ក្នុងការស៊ើបរកប្រភពដើមនៃវីរុសកូរ៉ូណា ជាលើកទីពីរតាមរបៀបនេះឡើយ៕

ដកស្រង់ពី៖ Fresh News