បណ្តាញសង្គម

ប៉ា​គី​ស្ថាន​ សាកល្បង​ដោយ​ជោគជ័យ​ មី​ស៊ី​លបាញ់​បាន​ឆ្ងាយ​មួយ

កងទ័ពប៉ាគីស្ថាន គូសបញ្ជាក់ថា ប្រទេស ប៉ាគីស្ថាន កាលពី ថ្ងៃទី៩ មីនា បានបាញ់សាកល្បង ប្រកបដោយជោគជ័យ នូវមីស៊ីល រយៈឆ្ងាយមួយ ដែលអាចផ្ទុក ក្បាលគ្រាប់ នុយក្លេអ៊ែរ និងក្បាលគ្រាប់ធម្មតា ។

ក្នុងសេចក្តី ប្រកាសមួយ កងទ័ព ប៉ាគីស្ថាន អះអាងថា មីស៊ីល បាលីស្ទិក បាញ់ពីដីទៅដី ឈ្មោះ SHAHEEN-III អាចផ្ទុកបណ្តា ក្បាលគ្រាប់នុយក្លេអ៊ែរ និងក្បាលគ្រាប់ធម្មតា ព្រមទាំងអាច បាញ់បានចម្ងាយ ២៧៥០ គ.ម ។ ការបាញ់សាកល្បងនេះ ក្នុងបំណង ធ្វើការសិក្សាពី ការអាចផលិត ប្រព័ន្ធអាវុធ បាញ់បានឆ្ងាយ ផ្សេងៗទៀត ។

ប្រទេសប៉ាគីស្ថាន មានមីស៊ីល ច្រើនប្រភេទ ក្នុងនោះរួមមាន មីស៊ីលបាលីស្ទិក និងមីស៊ីលបណ្តែត ដែលអាចផ្ទុក ក្បាលគ្រាប់ នុយក្លេអ៊ែរ ហើយអាចបាញ់ ដល់ប្រទេសឥណ្ឌា ។ សេចក្តីប្រកាស បន្តថា ការបាញ់ សាកល្បង ប្រកបដោយ ជោគជ័យនេះ ព្រមទាំងការ សម្រេចបេសកកម្មជា ប្រវត្តិសាស្ត្រ ត្រូវបានកោតសរសើរ ខ្លាំងផងដែរដោយ ប្រធានាធិបតី និង នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន ។

មេដឹកនាំ ទាំង២ សម្តែងការ កោតសរសើរដល់ បណ្តាអ្នកវិទ្យាសាស្ត្រ និងវិស្វករ របស់កងកម្លាំង យុទ្ធសាស្ត្រ ។ អគ្គនាយកនៃ កងកម្លាំង យុទ្ធសាស្ត្រ ប៉ាគីស្ថាន ឧត្តមសេនីយ៍ ZUBAIR MAHMOOD HAYAT ចាត់ទុកការសាកល្បង មីស៊ីលនេះថា ជាដំណាក់កាល សំខាន់ឆ្ពោះទៅ ពង្រឹងសមត្ថភាព ការពាររបស់ប៉ាគីស្ថាន ៕

ដកស្រង់ពី ៖ កោះសន្តិភាព