Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសវៀតណាម កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំង COVID-19 mRNA

  • បោះពុម្ព

ក្រសួងការបរទេសវៀតណាម បានអោយដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសខ្លួន កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំង COVID-19 mRNA ក្នុងស្រុក ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួន ចំពេលដែលការផ្ទុះឡើងដ៏អាក្រក់បំផុតនៃវីរុសនេះ។

បន្ទាប់ពីជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតនេះបានភាគច្រើន ប្រទេសវៀតណាម កំពុងប្រឈមមុខនឹងកំណើនករណីឆ្លងរាល់ថ្ងៃ ដោយតំបន់មួយចំនួននៅភាគខាងត្បូងនៃប្រទេស រួមទាំងទីក្រុងហូជីមិញ កំពុងឋិតក្រោមការបិទខ្ទប់។

អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយថាការផលិតក្នុងស្រុកនៃវ៉ាក់សាំង mRNA ដែលមិនបានបញ្ជាក់អត្តសញ្ញាណ អាចនឹងចាប់ផ្តើមនៅត្រីមាសទី ៤ នៃឆ្នាំនេះ ឬដើមឆ្នាំ ២០២២ ។

តាមកិច្ចព្រមព្រៀងនេះ ប្រទេសវៀតណាម អាចផលិតវ៉ាក់សាំងពី ១០០ លាន ទៅ ២០០ លានដូសក្នុងមួយឆ្នាំ។ ប្រទេសវៀតណាម នឹងទទួលបានវ៉ាក់សាំង COVID-19 Moderna ចំនួន ៣ លានបន្ថែមទៀតនៅថ្ងៃទី ២៥ ខែកក្កដា ពីសហរដ្ឋអាមេរិក តាមរយៈគម្រោងវ៉ាក់សាំង COVAX សកល។

អង្គការសុខភាពពិភពលោក បានអោយដឹងកាលពីខែឧសភាថា ខ្លួន កំពុងពិនិត្យឡើងវិញនូវសំណើររបស់ក្រុមហ៊ុនផលិត ដែលមិនស្គាល់អត្តសញ្ញាណមួយនៅប្រទេសវៀតណាម ដើម្បីក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាថលិតវ៉ាក់សាំង COVID-19 mRNA នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃព្រហ.។