Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសអូស្រ្តាលី អនុម័តវ៉ាក់សាំង COVID-19 Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ

  • បោះពុម្ព

 រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហព័ន្ធ បាននិយាយនៅថ្ងៃសុក្រនេះថា និយ៍តករឪសថរបស់អូស្រ្តាលី បានអនុម័តវ៉ាក់សាំង Pfizer-BioNTech សម្រាប់ការប្រើប្រាស់លើកុមារ ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ខណៈប្រទេសនេះ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសបម្លែង Deltaនៅក្នុងរដ្ឋចំនួន ៣ ។

រដ្ឋបាលទំនិញខាងវិធីព្យាបាលរោគ បានវាយតម្លៃយ៉ាងហ្មត់ចត់នូវភស្តុតាងក្នុងស្រុក និងអន្តរជាតិ មុនពេលពង្រីកការអនុម៍តរបស់ខ្លួនសម្រាប់វ៉ាក់សាំង Pfizer-BioNTech ដើម្បីផ្តល់ដល់ក្រុមអាយុនេះ។ ការបោសសំអាតស្រដៀងគ្នា សម្រាប់ការប្រើប្រាស់វ៉ាក់សាំងលើកុមារ ត្រូវបានអនុម័តជាច្រើនសប្តាហ៍មុន ដោយនិយតករនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង់គ្លេស។

រហូតមកដល់ពេលនេះ វ៉ាក់សាំង Pfizer-BioNTech ទើបតែត្រូវបានអនុញ្ញាតអោយប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។

ក្រុមការងារចាក់វ៉ាក់សាំងរបស់អូស្រ្តាលី នឹងផ្តល់ប្រឹក្សាដល់ក្រុមកុមារណា ដែលគួរតែត្រូវបានផ្តល់អាទិភាព សម្រាប់ការចាក់វ៉ាក់សាំងនេះ ហើយនៅពេលណា ដែលគួរតែត្រូវបានអនុវត្ត។

ដោយមានករណីឆ្លង ជាង ៣២.៤០០ ករណី និងមានអ្នកស្លាប់ ៩១៥ នាក់ អូស្ត្រាលីបានដោះស្រាយជំងឺរាតត្បាតនេះ ប្រសើរជាងប្រទេសអភិវឌ្ឍន៍ដទៃទៀត ប៉ុន្តែការបិទខ្ទប់បើក និងបិទ និងការចាក់វ៉ាក់សាំងយឺតៗ បានធ្វើឱ្យមានការខកចិត្តពីប្រជាជន នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃសុក្រនេះ។