Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

UNICEF ស្នើឲ្យក្រុមប្រទេស G7 បរិច្ចាគវ៉ាក់សាំងដល់កម្មវិធី COVAX

  • បោះពុម្ព

 ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីបង្កឡើងដោយភ្លៀងមូសុងខ្លាំង នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៥៩ នាក់ហើយដោយក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលកំពុងបាត់ខ្លួន។

ឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសនេះ ត្រូវបានជន់លិចដោយសារភ្លៀងខ្លាំង ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដោយនាយកដ្ឋានឧតុនិយមឥណ្ឌា បានព្រមានពីការធ្លាក់ភ្លៀងបន្ថែមទៀតក្នុងរយៈពេលពីរ-បីថ្ងៃខាងមុខ។

ទឹកជំនន់ និងការបាក់ដី គឺជារឿងធម្មតានៅរដូវមូសុងដ៏គ្រោះថ្នាក់របស់ប្រទេសឥណ្ឌា ដែលជារឿយៗ គេសង្កេតឃើញអគារ ដែលសាងសង់មិនសូវល្អ បានទ្រេត បន្ទាប់ពីមានភ្លៀងធ្លាក់មិនឈប់ក្នុងប៉ុន្មានថ្ងៃនេះ។ ក្រុមអ្នកជំនាញ និយាយថា ការផ្លាស់ប្តូរអាកាសធាតុ បានបណ្តាលឱ្យទឹកជំនន់ប្រចាំឆ្នាំ បង្កើននូវកាពញឹកញាប់ និងអាំងតង់ស៊ីតេ។

ប្រមុខរដ្ឋមន្រ្តីប្រចាំរដ្ឋ Maharashtra បានប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីដំណើរទស្សនកិច្ចនៅ Chiplun កាលពីថ្ងៃអាទិត្យថា “ភ្លៀង ទឹកជំនន់ និងបញ្ហាទឹក មិនមែនជារឿងថ្មីសម្រាប់ប្រជាជននៅទីនេះទេ ប៉ុន្តែអ្វីដែលបានកើតឡើងនៅពេលនេះ គឺមិនអាចនឹកស្មានដល់បានទេ ហើយពួកគេ ក៏មិនអាចសង្រ្គោះទ្រព្យសម្បត្តិរបស់ពួកគេបានដែរ ដោយសារតែការកើនឡើងនៃទឹកយ៉ាងលឿន” ។

ប្រជាជនប្រហែល ២៣ ម៉ឺននាក់ ត្រូវបានជម្លៀសចេញនៅទូទាំងរដ្ឋ ចំពេលមានស្ថានភាពធ្ងន់ធ្ងរ។

ក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើការនៅក្នុងភក់ជ្រៅៗ ត្រឹមចង្កេះ ដើម្បីស្វែងរកមនុស្ស ១០០ នាក់ ដែលនៅតែបាត់ខ្លួន ដោយមានជំនួយពីម៉ាស៊ិនជីក អេស្កាវ៉ាទ៍រ នេះបើតាមការផ្សាយ CNA/AFP នៅថ្ងៃចន្ទនេះ។