Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក នឹងបញ្ចប់បេសកកម្មប្រយុទ្ធនៅអ៊ីរ៉ាក់នៅចុងឆ្នាំនេះ

  • បោះពុម្ព

 ប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ Mustafa al-Kadhimi កាលពីថ្ងៃច័ន្ទ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការមួយ ដើម្បីបិទបញ្ចប់បេសកកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ នៅចុងឆ្នាំ ២០២១ នេះ ដែលមានរយៈពេលជាង ១៨ ឆ្នាំ បន្ទាប់ពីកងទ័ពអាមេរិក ត្រូវបានបញ្ជូនមកកាន់ប្រទេសនេះ។

លោក Biden និង Kadhimi បានជួបគ្នានៅការិយាល័យ Oval សម្រាប់កិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូង ដែលជាផ្នែកមួយនៃកិច្ចពិភាក្សាយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ាក់។ បច្ចុប្បន្ននេះ មានកងទ័ពអាមេរិកចំនួន ២៥០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ផ្តោតលើការប្រឆាំងនឹងសំណល់របស់រដ្ឋអ៊ីស្លាម។ តួនាទីរបស់អាមេរិកនៅអ៊ីរ៉ាក់ នឹងផ្លាស់ប្តូរទាំងស្រុងទៅជាការបណ្តុះបណ្តាល និងប្រឹក្សាណែនាំដល់យោធាអ៊ីរ៉ាក់ ឱ្យការពារខ្លួន។

ការផ្លាស់ប្តូរនេះ មិនត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ធំដុំទេ ចាប់តាំងពីសហរដ្ឋអាមេរិក បានងាកទៅរកការផ្តោតលើការបណ្តុះបណ្តាលកងកម្លាំងអ៊ីរ៉ាក់វិញ។

សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក បានចូលលុកលុយប្រទេសអ៊ីរ៉ាក់ នៅខែមីនា ឆ្នាំ ២០០៣ ផ្អែកលើការចោទប្រកាន់ថា រដ្ឋាភិបាលរបស់មេដឹកនាំអ៊ីរ៉ាក់នៅពេលនោះ Saddam Hussein មានអាវុធប្រល័យលោក។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បេសកកម្មរបស់សហរដ្ឋអាមេរិក សង្កត់ធ្ងន់លើការជួយកម្ចាត់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ និងស៊ីរី។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក មិនបាននិយាយថាតើកងទ័ពអាមេរិកប៉ុន្មាននាក់ នឹងនៅតែឈរជើងនៅអ៊ីរ៉ាក់ សម្រាប់ការផ្តល់ប្រឹក្សា និងបណ្តុះបណ្តាលទេ។ សេចក្តីថ្លែងការណ៍អាមេរិក - អ៊ីរ៉ាក់ ត្រូវបានគេរំពឹងថា នឹងរៀបរាប់លំអិតអំពីចំនួននៃកិច្ចព្រមព្រៀង មិនមែនយោធា ដែលទាក់ទងនឹងសុខភាព ថាមពល និងបញ្ហាផ្សេងៗទៀត នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។