Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដាក់បម្រាមគោចរពេលរាត្រីដោយសារកំណើនករណីឆ្លង COVID-19

  • បោះពុម្ព

ប្រជាជនជាង ១០ លាននាក់ នៅទីក្រុងហូជីមិញ នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមបម្រាមគោចរពេលយប់ដ៍តឹងរឹង ចាប់ពីថ្ងៃចន្ទទី ២៦ ខែកក្កដា ដែលជាការផ្លាស់ប្តូរ មិនធ្លាប់មានពីមុនមក ក្នុងការទប់ស្កាត់ការឆ្លងមេរោគ នៅពេលដែលប្រទេសវៀតណាម កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើង COVID យ៉ាងរហ័ស។

បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូរ៉ូណា កាលពីឆ្នាំមុន ប្រទេសកុម្មុយនិស្ត ឥឡូវនេះ កំពុងមានករណីឆ្លង និងស្លាប់កាន់តែច្រើនឡើង ដែលបណ្តាលមកពីវីរុសបម្លែងថ្មី Delta ដែលឆ្លងសាហាវ។ តំបន់រងគ្រោះខ្លាំងជាងគេ គឺមជ្ឈមណ្ឌលឧស្សាហកម្មភាគខាងជើង និងទីក្រុងហូជីមិញនៅភាគខាងត្បូង ដែលបានចុះបញ្ជីករណីឆ្លងជាង ៦២.០០០ ករណី ចាប់តាំងពីខែមេសា។

អាជ្ញាធរវៀតណាម បានរឹតត្បិតលើចលនានៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ច ដែលមានសភាពអ៊ូអរ អស់រយៈពេលជាងពីរខែមកហើយ និងបានដាក់ការបិទខ្ទប់កាលពីដើមខែកក្កដា។ អ្នកស្រុក ត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះ តែក្នុងករណីសង្គ្រោះបន្ទាន់ និងទិញម្ហូបអាហារ។

ប៉ុន្តែការចាប់ផ្តើមពីថ្ងៃច័ន្ទតទៅ ជាការបន្ថែម បទបញ្ជាការស្នាក់នៅក្នុងផ្ទះយ៉ាងតឹងរឹង នឹងមានសុពលភាព ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹកម៉ោងក្នុងស្រុក ទោះបីជាអាជ្ញាធរបដិសេធ មិនប្រើពាក្យ “បំរាមគោចរ” ក៏ដោយ។

មិនមានកាលបរិច្ឆេទបញ្ចប់ ត្រូវបានប្រកាសសម្រាប់វិធានការនេះទេ។ មន្ត្រីយោធាម្នាក់ បានប្រាប់ AFP ថា បុគ្គលិកយោធា នឹងបន្តយុទ្ធនាការកំចាត់មេរោគ ក្នុងរយៈពេល ៣ ថ្ងៃខាងមុខទៀត។