Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាក់ឧទ្ធម្ភាគចក្រយោធាស្លាប់មនុស្ស៥នាក់ នៅប្រទេសអ៉ីរ៉ាក់

  • បោះពុម្ព

(បាកដាដ)៖ ឧទ្ធម្ភាគចក្រយោធាអ៉ីរ៉ាក់មួយគ្រឿង បានធ្លាក់ពេលកំពុងបំពេញប្រតិបត្តិការ នៅភាគខាងជើងប្រទេស នាថ្ងៃព្រហស្បតិ៍នេះ ដោយបានផ្តាច់ជីវិតមនុស្សទាំង៥នាក់ ដែលនៅលើនោះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។ យោធាអ៉ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ឧទ្ធម្ភាគចក្រខាងលើបានធ្លាក់ នៅក្បែរក្រុងអាមើលី (Amerli) ដែលនៅប៉ែកខាងជើង និងមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុងបាកដាដ។

យ៉ាងណាមិញ ក្នុងសេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់ថា តើឧទ្ធម្ភាគចក្រធ្លាក់ ដោយសារតែការបាញ់ប្រហារពីសត្រូវ ឬមួយក៏បញ្ហាបច្ចេកទេសឡើយ។

គួរបញ្ជាក់ថា ទោះក្រុមសកម្មប្រយុទ្ធ ISIS ត្រូវបានបោសសំអាតនៅប្រទេសអ៉ីរ៉ាក់ កាលពីឆ្នាំ២០១៧ ក៏ដោយ សមាជិកដែលនៅសេសសល់របស់ក្រុមនេះ បានផ្លាស់ប្តូរយុទ្ធសាស្រ្តវាយប្រហារបែបវាយឆ្មក់វិញ ទៅលើកងកម្លាំងរដ្ឋាភិបាលអ៉ីរ៉ាក់ នៅតាមតំបន់ខុសៗគ្នា។

ប៉ុន្មានខែកន្លងទៅ កងកម្លាំងសន្តិសុខអ៉ីរ៉ាក់ ក៏បានចេញប្រតិបត្តិការជាច្រើន នៅម្តុំតំបន់ធ្លាក់ឧទ្ធម្ភាគចក្រខាងលើ ដើម្បីវាយបណ្តេញក្រុមសកម្មប្រយុទ្ធផងដែរ៕