Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីការពារជាតិអាមេរិក ទៅដល់វៀតណាម ដើម្បីព្យាយាមលើកកម្ពស់ទំនាក់ទំនង

  • បោះពុម្ព

(ហាណូយ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃព្រហស្បតិ៍នេះ កំពុងស្ថិតក្នុងប្រទេសវៀតណាម ដើម្បីស្វែងរកការលើកកម្ពស់ ចំណងទាក់ទងនៃវិស័យសន្តិសុខរវាងភាគីទាំងពីរ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។ មុនជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិវៀតណាម នៅទីក្រុងហាណូយ លោក អូស្ទីន បានថ្លែងថា សហរដ្ឋអាមេរិកមិនបានស្នើឲ្យ វៀតណាមដាច់ខាតត្រូវ ជ្រើសរើសយកប្រទេសណាមួយឡើយ។

ប្រមុខការពារជាតិអាមេរិក បាននិយាយដូច្នេះថា «គោលដៅកណ្តាលមួយរបស់យើង គឺធានាថាសម្ព័ន្ធមិត្តក៏ដូចជាដៃគូនានា របស់សហរដ្ឋអាមេរិក មានសិទ្ធិសេរីភាពពេញលេញ ដើម្បីកំណត់អនាគតដោយខ្លួនឯង»។

ខណៈទំនាក់ទំនងយោធារវាងអាមេរិកនិងវៀតណាម កំពុងមានភាពកាន់តែស៉ីជម្រៅទៅៗ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកឡើងថា វានៅមានកម្រិតនៅឡើយក្នុងចំណងទាក់ទងប្រទេសទាំងពីរ លុះត្រាតែទីក្រុងហាណូយ សម្រេចបាននូវឌ្ឍនភាព លើបញ្ហាសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា លោក អូស្ទីន មិនបានលើកឡើងចំឈ្មោះប្រទេសចិនទេ ប៉ុន្តែបច្ចុប្បន្នមានទស្សនៈយល់ឃើញថា នៅតំបន់អាស៉ី ភាពតានតឹងរវាង សហរដ្ឋអាមេរិកនិងចិនកំពុងកើនឡើង ដែលរហូតដល់ថ្នាក់អាចត្រូវបង្ខំឲ្យប្រទេសនីមួយៗ ធ្វើការជ្រើសរើសរវាងមហាអំណាចទាំងពីរ៕

ដកស្រង់ពី៖ Fresh News