Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pfizer និង Moderna ដំឡើងថ្លៃវ៉ាក់សាំង COVID-19 នៅសហភាពអឺរ៉ុប

  • បោះពុម្ព

 សារព័ត៌មាន The Financial Times បានផ្សាយកាលពីថ្ងៃអាទិត្យទី ១ ខែសីហានេះថា ក្រុមហ៊ុន Pfizer Inc និងក្រុមហ៊ុន Moderna Inc បានដំឡើងថ្លៃវ៉ាក់សាំង COVID-19 របស់ខ្លួននៅក្នុងកិច្ចសន្យាផ្គត់ផ្គង់ចុងក្រោយរបស់សហភាពអឺរ៉ុប។

តម្លៃថ្មីសម្រាប់វ៉ាក់សាំង Pfizer គឺ ១៩.៥០ ផោន (២៣.១៥ ដុល្លារ) ធៀបនឹង ១៥.៥០ ផោនកាលពីមុន នេះបើតាមកាសែតខាងលើ ដោយយោងទៅលើផ្នែកខ្លះនៃកិច្ចសន្យាដែលបានឃើញ។

បើតាមកិច្ចសន្យានោះ បានបង្ហាញ តម្លៃនៃវ៉ាក់សាំង Moderna គឺ ២៥.៥០ ដុល្លារក្នុងមួយដូស បានកើនឡើងពីប្រហែល ១៩ អឺរ៉ូនៅក្នុងកិច្ចព្រមព្រៀងលទ្ធកម្មលើកដំបូង ប៉ុន្តែទាបជាងតម្លៃដែលបានព្រមព្រៀងពីមុន ២៨.៥០ ដុល្លារ ដោយសារការបញ្ជាទិញ បានកើនឡើង នេះបើតាមកាសែតដដែល ដោយស្រង់ប្រកពជិតស្និទនឹងបញ្ហា។

ក្រុមហ៊ុន Pfizer បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីកិច្ចសន្យាជាមួយគណៈកម្មការអឺរ៉ុបទេដោយសារជារឿងសម្ងាត់ខាងក្នុង។ ក្រុមហ៊ុន Moderna មិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបានទេ ចំពោះរ៉យទ័រ នៅព្រឹកថ្ងៃចន្ទនេះ។

គណៈកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃអង្គារ-សប្តាហ៍មុនថា សហភាពអឺរ៉ុប កំពុងឈានដល់គោលដៅនៃការចាក់វ៉ាក់សាំង យ៉ាងតិច ៧០% នៃប្រជាជនពេញវ័យនៅចុងរដូវក្តៅ។ នៅខែឧសភា សហភាពអឺរ៉ុប បាននិយាយថា ខ្លួនរំពឹងនឹងទទួលបានវ៉ាក់សាំង ជាងមួយពាន់លានដូស នៅចុងខែកញ្ញាពីក្រុមហ៊ុនផលិតថ្នាំចំនួន ៤