Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការ​សម្រេច​ឃុំខ្លួន ក្រុមចោរឆក់​លើផ្លូវ​ជាតិ​លេខ​២

  • បោះពុម្ព

 កណ្តាល៖ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនក្រុមចោរឆក់ លើផ្លូវជាតិលេខ២ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ” លួចមានស្ងានទម្ងន់ទោស “និង”ប្រើប្រាស់គ្រឿងញៀន”។

ជនទាំង ៣នាក់នោះ ត្រូវបានចោទប្រកាន់តាមមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ ច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។ យុវជនត្រូវចោទ បានជិះម៉ូតូឆក់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ៣០នាទី នៅចំណុចភូមិជយ័ជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះ មានឈ្មោះ ខុន ចាន្នី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិព្រែករាំង ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាមន្ដ្រីឥណទាន។

ជនត្រូវចោទ មាន ៣នាក់៖ ទី១ឈ្មោះ សុន សុភា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។

ទី២ ឈ្មោះ អ៊ី ម៉ាប់ ហៅ ម៉ាប់ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។

ទី៣ ឈ្មោះ មុត វិរ: ហៅ បារាំង ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ក្នុងភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានអោយដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ៣០នាទី ជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ឯង តាមផ្លូវជាតិលេខ២ ដោយជិះពីទិសខាងត្បូង មកទិសខាងជើង ពេលនោះ ជនរងគ្រោះបានយកទូរស័ព្ទមួយគ្រឿង ម៉ាកហួវៃ P៣០ ប្រូ ពណ៌ទឹកសមុទ្រ មកកាន់នឹងដៃ និយាយ ស្របពេលនោះ មានចោរមួយក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង គឺម៉ូតូម៉ាកប៊ីត ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HP 7981ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ និងម៉ូតូម៉ាកអឹម ស្លាស់ បានជិះមកពីក្រោយ ស្របពេលនោះ ជនសង្ស័យ ២នាក់ ដែលជិះម៉ូតូម៉ាកប៊ីត បានជិះវ៉ាម៉ូតូជនរងគ្រោះពីឆ្វេងដៃ រួចឆក់យកទូរស័ព្ទ ពីដៃជនរងគ្រោះ រួចជិះម៉ូតូគេចខ្លួន ទៅទិសខាងជើង រួចបត់មកលិច តាមផ្លូវលំ ក្បែររបងរោងចក្រផលិតដែក។

ជនរងគ្រោះ បានជិះម៉ូតូ ដេញតាម ក៏ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមកក្បែរ ហើយយកមួកការពារសុវត្ថិភាព គប់ជនរងគ្រោះ តែពុំត្រូវទេ។

បន្ទាប់មក ជនសង្ស័យម្នាក់ទៀត ជិះម៉ូតូម៉ាកហុងដាសេ ១២៥ យកមួកការពារសុវត្ថិភាព គប់ចំក្បាលជនរងគ្រោះ ពេលជិះដេញតាម ដល់ពាក់កណ្តាលផ្លូវនៃរបងរោងចក្រ ក៏ឈប់ដេញតាម ហើយបានរាយការណ៍ប្រាប់ប្រជាការពារភូមិ និងកម្លាំងនគរបាលប៉ុស្តិ៍សៀមរាប។

សមត្ថកិច្ច បានទាក់ទងតាមវិទ្យុទាក់ទង ហើយពួនស្ទាក់។ ភ្លាមនោះ កំម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លុងរមៀត និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រពាំងវែង ចាប់បានជនសង្ស័យ ម្នាក់ ឈ្មោះ សុន សុភា និងម៉ូតូ ១គ្រឿង ម៉ាកប៊ីត ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HP 7981 នៅចំនុចភូមិព្រៃទទឹងឃុំ ត្រពាំងវែង បញ្ជូនមកអធិការ ដើម្បីសាកសួរ។

លុះព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ១០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងខ្យាង បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ទៀត រួចបញ្ជូនមកកាន់អធិការដ្នានស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំនុំរឿង តាមនីតិវិធីច្បាប់៕ ឆ ដា

ដកស្រង់ពី៖ កោះសន្តិភាព