Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​ធ្លា.ក់​ពីលើ​អគារ​កាស៊ីណូ​កម្ពស់​១៤​ជាន់​​មក​​ទើរលើអគារសង់ថ្មី​ជាន់ទី១

  • បោះពុម្ព

 ខេត្តបន្ទាយមានជ័យ ៖  បុរសជនជាតិថៃម្នាក់ត្រូវបានគេប្រទះឃើញធ្លា.ក់ពីលើអគារកាស៊ីណូមួយកន្លែង កម្ពស់១៤ជាន់ មកទើរលើអគារកំពុងសាងសង់ថ្មីជាន់ទី១ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយមិនដឹងមូលហេតុ ។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩និង៥នាទីយប់ថ្ងៃទី៣០ ខែកក្កដា ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចអគារកាស៊ីណូមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ារីស ផានថាណាត ស៊ីរីដេឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ មានទីលំនៅផ្ទះលេខ11/3 ភូមិ៤ ឃុំតាកៀនធៀ ស្រុកបាងឡាមុង ខេត្តឈុនបុរី ប្រទេសថៃ អត្តសញ្ញាណប័ណ្ណលេខ3100203455570 កាន់កាតក្រុមហ៊ុនកាស៊ីណូសេន ផាលេសលេខT-311-04 នៅបន្ទប់លេខ៣១២ ជាន់ទី៣។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗ និងពិនិត្យចំនុចកើតហេតុអគារកាស៊ីណូ ជាន់ទី១៤ ខាងលើ រកឃើញមានបន្សល់ទុកនូវស្បែកជើងផ្ទាត់ពណ៍ក្រហម១គូ កាបូបក្រវ៉ាត់ចង្កេះពណ៍ប្រផេះមួយ ក្នុងនោះមាន៖ ១-អត្តសញ្ញាណប័ណ្ណ១សន្លឹក, ២-កាតចេញចូលកាស៊ីណូ១សន្លឹក, ៣-សៀវភៅធនាគារ២ក្បាល, ៤-កាតធនាគារ២សន្លឹក, ៥-ដបទឹកថ្នាំវែបតូច១ដប ៦-ដុំសាកថ្មទូរស័ព្ទ១ដែកកេះ ទឹកអប់១ដប ម្សៅលាប១កំប៉ុង និងអង្កាំជ័រខ្សែដៃ២ខ្សែ។

បន្ទាប់មកសមត្ថកិច្ចបានបន្តទៅពិនិត្យនៅលើអគារជាន់ទី១ ដែលកំពុងសាងសង់ គ្មានបន្ទប់ កន្លែងជនរងគ្រោះធ្លា.ក់មកជាន់ទី១ដែលកំពុងសាងសង់នោះ រកឃើញមានទូរស័ព្ទ១គ្រឿង។

ក្រោពីបានពិនិត្យនៅកន្លែងកើតហេតុរួចហើយ សមត្ថកិច្ចបានយកសំណាកស.ពជនរងគ្រោះទៅធ្វើតេស្ត លទ្ធផលអវិជ្ជមានកូវីដ១៩ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន គឺអវិជ្ជមាន ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ បច្ចប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវឱ្យដឹងការពិតថាតើជាករណីលោ.តបញ្ចប់ជីវិត ឬពាក់ព័ន្ធទៅនឹងករណីឃា.តកម្ម ៕

ដកស្រង់ពី៖ កោះសន្តិភាព