Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាជិកសភាគណបក្សប្រឆាំងម៉ាឡេស៊ី ប្រមូលផ្តុំគ្នានៅទីលាន Merdeka បន្ទាប់ពីត្រូវបានរារាំងមិនឱ្យចូលសភា

  • បោះពុម្ព

 មេដឹកនាំគណបក្សប្រឆាំងម៉ាឡេស៊ី រួមមានលោក Anwar Ibrahim និងលោកបណ្ឌិត Mahathir Mohamad បានជួបជុំគ្នានៅទីលាន Merdeka កាលពីថ្ងៃច័ន្ទ-ម្សិលមិញ បន្ទាប់ពីពួកគេត្រូវបានរារាំងដោយអាជ្ញាធរមិនឱ្យចូលអគារសភា។

កិច្ចប្រជុំពិសេសរបស់សភានៅថ្ងៃច័ន្ទ ត្រូវបានពន្យារពេល បន្ទាប់ពីការរកឃើញករណីឆ្លង COVID-19 នៅក្នុងសភាតំណាងរាស្ត្រ ប៉ុន្តែតំណាងរាស្ត្រគណបក្សប្រឆាំង បានទទូចឱ្យជួបប្រជុំ ដោយទទូចថា ពួកគេមិនយល់ព្រមចំពោះការផ្អាកដំណើរការនោះទេ។

លោក Anwar មេដឹកនាំបក្សប្រឆាំង ត្រូវបានដកស្រង់សម្តីដោយសរសេរលើអ៊ីមែលថារដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បានបាត់បង់សម្លេងគាំទ្រភាគច្រើន។ គណបក្ស Pejuang របស់លោកបណ្ឌិត Mahathir បានចេញសេចក្តីថ្លែងការណ៍មួយថារដ្ឋាភិបាល បានរំលោភលើគោលការណ៍លទ្ធិប្រជាធិបតេយ្យសភា និងបានធ្វើឱ្យមានការចំអកចំពោះព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។

គណបក្សនេះ បានអំពាវនាវឱ្យនាយករដ្ឋមន្រ្តីនិងគណៈរដ្ឋមន្រ្តី “ទទួលយកផ្លូវកិត្តិយស ហើយចុះចេញពីតំណែងភ្លាមៗ” ។ តំណាងរាស្ត្រគណបក្សប្រឆាំងទាំងនោះ បានលើកបដាអំពាវនាវឱ្យលោក Muhyiddin និងគណៈរដ្ឋមន្ត្រី ចុះចេញពីតំណែង។

ពួកគេ ប៉ុនប៉ងហែរក្បួនពីទីលាន Merdeka ឆ្ពោះទៅសភា ប៉ុន្តែត្រូវបានរារាំងដោយអង្គភាពបម្រុងសហព័ន្ធ (FRU) ។ FRU ជាធម្មតា មានមុខងារ ដោះស្រាយកុបកម្ម។ ក្រោយមកក្រុមនេះ បានបែកខ្ញែកគ្នាដោយសន្តិវិធី។ ប៉ូលីស បានបញ្ជាក់ថា ពួកគេ នឹងកោះហៅតំណាងរាស្រ្ត មកធ្វើការសាកសួរក្នុងពេលឆាប់ៗនេះ។

កាលពីថ្ងៃសៅរ៍ លេខាធិការសភា បាននិយាយថា កិច្ចប្រជុំសភានៅថ្ងៃច័ន្ទនោះ នឹងត្រូវពន្យារពេលទៅថ្ងៃអនាគត ដោយសារតែករណីឆ្លងជំងឺកូវីដ ១៩ ត្រូវបានរកឃើញនៅក្នុងសភា នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី កាលពីថ្ងៃចន្ទ-ម្សិលមិញ។