Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លង​ចរន្តអគ្គិសនី ឆេះ​ហាង​លក់​នំប៉័ង​«​សូរ​សូ​គិរីវង់​» ក្នុង​ខណ្ឌដង្កោ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះ ហាងលក់នំប៉័ង យីហោ សូរសូគិរីវង់ ព្រមទាំងសម្ភារមួយចំនួន នៅវេលាម៉ោង ២និង១៥នាទីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ហាងលក់នំប៉័ងមានឈ្មោះ ញាញ់ លក្ខីណា ភេទស្រី អាយុ ៤០ឆាំ្ន ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះមូលហេតុ ដែលបណ្ដាលឲ្យកើតមានអគ្គិភ័យនេះ ដោយសារតែការឆ្លងចរន្តអគ្គិសនី បានឆេះបំផ្លាញ ឡចំហុយនំប៉័ង, សម្ភារមួយចំនួន ។ យ៉ាងណា ពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៩គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើ១២ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ៣គ្រឿង ពុំបានប្រើប្រាស់ និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើ ៦ម៉ែត្រគូប អគ្គិភ័យរលត់ទាំងស្រុង នៅវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃដដែល ៕

ដកស្រង់ពី៖ កោះសន្តិភាព