Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការ​ផ្តន្ទាទោស​ឈ្មួញ​គ្រឿងញៀន​ម្នាក់ ដាក់គុក​មួយជីវិត និង​ពិន័យ ៨០​លាន​រៀល ដោយសារ​ជួញ​គ្រឿងញៀន​ជាង ៣​គីឡូក្រាម​

  • បោះពុម្ព

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោសឈ្មួញគ្រឿងញៀនម្នាក់ ដាក់គុកមួយជីវិត និងបង់ពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន ៨០លានរៀល ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង៣ គីឡូក្រាម។

ឈ្មួញជួញដូរគ្រឿងញៀននោះ មានឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ សាលក្រម បានប្រកាសធ្វើឡើងជាសាធារណៈ និងទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍ តាមកំណត់ច្បាប់។

សូមរម្លឹកថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២០ និង ៤៥នាទី កម្លាំងសមត្ថកិច្ចជំនាញ (ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីគ្រឿងញៀនមួយករណី នៅចំណុចបណ្តោយផ្លូវបេតុង ក្បែររង្វង់ មូលនាងមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីប្រទេសឡាវ មកកម្ពុជា)។

ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សឿន ពិសិដ្ឋ ដែលកំពុងដឹកជញ្ជូនគ្រឿងញៀន ប្រមាណជាង ៣គីឡូក្រាម នាំចូលមកពីប្រទេសឡាវនោះ បម្រុងយកទៅលក់ឲ្យឈ្មួញបន្តទៀត ជាក់ស្តែងដកហូតវត្ថុតាងគ្រឿងញៀន សរុប ៣១១១.០៧ ក្រាម ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៣១១០ ក្រាម អ៉ិចស្តាស៊ី(MDMA)ទម្ងន់ ១.០៧ក្រាម ជញីងថ្លឹងគ្រឿងញៀន០១គ្រឿង។

ពេលនោះ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំបទល្មើសគ្រឿងញៀន ក៏បានបញ្ជាក់ផងដែរថា ការចាប់ខ្លួនជនសង្ស័យ គឺធ្វើឡើងតាម សេចក្តីរាយការណ៍មួយពីកម្លាំងសមត្ថកិច្ចជំនាញ បានដឹងច្បាស់លាស់ពីមុខសញ្ញា ដែលនាំថ្នាំញៀនជាង ៣ គីឡូក្រាម ឆ្លងកាត់ពីឡាវ ចូលមកកាន់រាជធានីភ្នំពេញ ទើបត្រូវបានស្ទាក់ចាប់ នៅក្បែររង្វង់មូលនាងទេពមច្ឆា ស្ថិតក្នុងខណ្ឌជ្រោយចង្វារនោះ៕ ឃឹម ប៊ុនណាក់

ដកស្រង់ពី៖ កោះសន្តិភាព