Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហភាពអឺរ៉ុប នាំមុខអាមេរិកក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩

  • បោះពុម្ព

 ចំនួនប្រជាជនពាក់កណ្តាលនៃសហភាពអឺរ៉ុប ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ពេញលេញ នេះបើយោងតាមរបាយការណ៍របស់ AFP កាលពីថ្ងៃអង្គារ-ម្សិលមិញ ដែលធ្វើឱ្យសហភាពអឺរ៉ុប នាំមុខសហរដ្ឋអាមេរិកក្នុងការចាក់ថ្នាំបង្ការរោគ។

ប្រជាជនជិត ២២៤ លាននាក់នៅទូទាំងរដ្ឋជាសមាជិកចំនួន ២៧ របស់សហភាពអឺរ៉ុប ដោយមានប្រទេសអេស្បាញ នាំមុខប្រទេសធំៗជាង ចំនួន ៥៨.៣ % នៃប្រជាជនរបស់ខ្លួនបានចាក់វ៉ាក់សាំង បន្ទាប់មកអ៊ីតាលី (៥៤.៤ ភាគរយ) បារាំង (៥២.៩ ភាគរយ) និងអាល្លឺម៉ង់ (៥២.២ ភាគរយ)។

តួលេខនេះ មានន័យថា ឥឡូវនេះអឺរ៉ុប បាននាំមុខសហរដ្ឋអាមេរិក ក្នុងការផ្តល់វ៉ាក់សាំង។ ប្រហែល ៤៩.៧ ភាគរយនៃប្រជាជនអាមេរិក ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ប៉ុន្តែការទទួលយកវ៉ាក់សាំង បានថយចុះ ជាពិសេសនៅក្នុងរដ្ឋអភិរក្សនៅភាគខាងត្បូង និងពាក់កណ្តាលខាងលិច។

ប្រទេសនេះ ឈានដល់គោលដៅរបស់ប្រធានាធិបតី Joe Biden ក្នុងការចាក់ថ្នាំយ៉ាងតិចមួយដូសដល់ ៧០ ភាគរយនៃមនុស្សពេញវ័យកាលពីថ្ងៃច័ន្ទ - យឺតជិតមួយខែ ដោយសាររលកនៃការឆ្លងថ្មីបំផុត បានរុញអោយមានការសម្រាកព្យាបាលតាមមន្ទីរពេទ្យនៅកម្រិត ដូចដែលបានឃើញកាលពីរដូវក្តៅមុន។

សហរដ្ឋអាមេរិក ក៏ឋិតនៅពីក្រោយប្រទេសជិតខាងប៉ែកខាងជើង គឺកាណាដា ដែលបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការរបស់ខ្លួនតាមក្រោយទេ ប៉ុន្តែឥឡូវនេះ បានចាក់វ៉ាក់សាំងឱ្យប្រជាជនចំនួន ៥៩ ភាគរយហើយ។

សហភាពអឺរ៉ុប បានផ្តល់ការចាក់ថ្នាំដូសទី១ដល់ប្រជាជនខ្លួនចំនួន ៥៩.៣ ភាគរយ នេះបើយោងតាមរបាយការណ៍របស់ AFP ពីប្រភពផ្លូវការ ខណៈដែលសហរដ្ឋអាមេរិក នៅពីក្រោយ គឺ៥៧.៨ ភាគរយ នៅក្នុងតួលេខចុងក្រោយ ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ។