Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង រិះគន់អង់គ្លេសចំពោះផែនការពង្រាយនាវាចម្បាំងនៅអាស៊ីNorth

  • បោះពុម្ព

 កូរ៉េខាងជើង បានរិះគន់ប្រទេសអង់គ្លេសកាលពីថ្ងៃអង្គារ ចំពោះផែនការដាក់ពង្រាយនាវាចម្បាំងពីរគ្រឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំនេះ ដោយហៅទង្វើនេះថា ជាការបង្កហេតុ។

ផែនការនេះ កើតឡើងនៅពេលទីក្រុងឡុងដ៍បង្កើនការចូលរួមរបស់ខ្លួននៅអាស៊ី បន្ទាប់ពីបានបង្ហាញពីកំណើនព្រួយបារម្ភ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អំពីមហិច្ឆតាទឹកដីរបស់ចិននៅក្នុងតំបន់ រួមទាំងកោះតៃវ៉ាន់។

រដ្ឋ ដែលមិនសេពគប់ជាមួយអ្នកណានៅអាស៊ីមួយនេះ បាននិយាយថា ព័ត៌មាននៃផែនការនេះ កើតឡើងស្របពេលនឹងដំណើររបស់នាវាផ្ទុកយន្តហោះអង់គ្លេស Queen Elizabeth និងនាវាអមដំណើររបស់ខ្លួន ឆ្លងកាត់ដែនសមុទ្រ ដែលប្រទេសចិន កំពុងប្រជែងយកឥទ្ធិពលជាមួយសហរដ្ឋអាមេរិក និងជប៉ុន។

មន្ត្រីកូរ៉េខាងជើងម្នាក់ បានរិះគន់ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace ដែលបានបង្ហាញថា កូរ៉េខាងជើង និងចិន កំពុងព្យាយាមផ្តាច់ខ្លួនជប៉ុន និងកូរ៉េខាងត្បូង និងគំរាមកំហែងដល់សេរីភាពនាវាចរណ៍នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

មន្ត្រីរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើក្រសួងការបរទេសថា “វាគឺជាការបង្កហេតុមួយប្រឆាំងនឹងយើង ដែលចក្រភពអង់គ្លេស កំពុងបង្កើនស្ថានការណ៍ ដោយការបើកនាវាចម្បាំងរបស់ខ្លួន ចូលទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺកំពុងញុះញុង “ការគំរាមកំហែង” របស់យើង មកធ្វើជាលេសមួយ។

"ទង្វើនេះ នឹងនាំឱ្យមានការតស៊ូយ៉ាងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ និងភាពតានតឹង នៅក្នុងស្ថានភាពតំបន់ ដែលមានភាពរសើបរួចទៅហើយ" ។ ស្ថានទូតអង់គ្លេសប្រចាំទីក្រុង Seoul មិនអាចទំនាក់ទំនងសុំការអត្ថាធិប្បាយបានទេ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃអង្គារ-ម្សិលមិញ។