Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Harris នឹងច្រានចោលការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលធ្វើដំណើរទៅអាស៊ី

  • បោះពុម្ព

 មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់ បានប្រាប់រ៉យទ័រថា អនុប្រធានាធិបតី Kamala Harris នឹងផ្តោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូង ការពង្រឹងភាពជាអ្នកដឹកនាំរបស់អាមេរិកនៅក្នុងតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខ ក្នុងអំឡុងពេលដំណើររបស់លោកស្រី ទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី។

នេះ គឺជាដំណើរលើកដំបូងរបស់លោកស្រី Harris ទៅកាន់តំបន់នេះ ដែលធ្វើឱ្យលោកស្រីក្លាយជាអនុប្រធានាធិបតីអាមេរិកតែម្នាក់គត់ ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមហើយមានគោលបំណងប្រមូលផ្តុំការគាំទ្រពីអន្តរជាតិ ដើម្បីទប់ទល់នឹងឥទ្ធិពលពិភពលោកដែលកំពុងកើនឡើងរបស់ប្រទេសចិន។

ប្រទេសទាំងនោះ គឺជាដៃគូសំខាន់សម្រាប់សហរដ្ឋអាមេរិក ដោយសារតែទីតាំង ទំហំនៃសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេជាមួយសហរដ្ឋអាមេរិក និងភាពជាដៃគូសន្តិសុខលើបញ្ហានានា ដូចជាសមុទ្រចិនខាងត្បូង។

ជាអតីតសត្រូវអាមេរិក ប្រទេសវៀតណាម បានលេចមុខជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាគូប្រជែងដ៏ខ្លាំងក្លានៃការទាមទារទឹកដីរបស់ចិននៅសមុទ្រចិនខាងត្បូង។

ប្រទេសមួយចំនួននៅក្នុងតំបន់ភាគច្រើន ស្វាគមន៍ចំពោះវត្តមានរបស់សហរដ្ឋអាមេរិក ប្រឈមនឹងការដាក់ពង្រាយកងទ័ពតាមផ្លូវទឹករបស់ទីក្រុងប៉េកាំង និងឆ្មាំការពារសមុទ្រ និងកងនាវាដ៏ធំរបស់ចិន។

មន្ត្រីសេតវិមាន បាននិយាយថា “យើង មិនចង់ឃើញប្រទេសណាមួយ ត្រួតត្រាតំបន់នោះឬទាញយកផលប្រយោជន៍ពីស្ថានភាពអំណាច ដើម្បីធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ្នកដទៃឡើយ” ។

“អនុប្រធានាធិបតី នឹងគូសបញ្ជាក់ថា គួរតែមានការឆ្លងកាត់ពាណិជ្ជកម្មដោយសេរីនៅទូទាំងសមុទ្រចិនខាងត្បូង ហើយគ្មានប្រទេសណាមួយ មិនគោរពសិទ្ធិអ្នកដទៃឡើយ” ។

កងទ័ពជើងទឹកអាមេរិក បានរក្សាលំនាំស្ថិរភាពនៃប្រតិបត្តិការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងនៅក្បែរកោះតៃវ៉ាន់ ប៉ុន្តែទង្វើទាំងនេះ ហាក់ដូចជាមិនបានធ្វើឱ្យទីក្រុងប៉េកាំងបាក់ទឹកចិត្តឡើយ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃពុធនេះ។