Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីអាស៊ាន ជ្រើសរើសអ្នកការទូតប្រ៊ុយណេជាបេសកជនប្រចាំប្រទេសមីយ៉ាន់ម៉ា

  • បោះពុម្ព

 រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធ-ម្សិលមិញ បានជ្រើសរើសរដ្ឋមន្ត្រីការបរទេសទី ២ ប្រ៊ុយណេ Erywan Yusof ជាបេសកជនពិសេសរបស់ពួកគេ ប្រចាំប្រទេសមីយ៉ាន់ម៉ា ក្នុងរបកគំហើញមួយ បន្ទាប់ពីការពន្យារពេលជាច្រើនខែសម្រាប់ការសម្របសម្រួលក្នុងតំបន់ ដើម្បីជួយបញ្ចប់វិបត្តិកាន់តែស៊ីជម្រៅរបស់ប្រទេស។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃច័ន្ទ និងថ្ងៃពុធ ដោយរដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លោក Erywan ត្រូវបានទទួលភារកិច្ច ដើម្បីបញ្ចប់អំពើហឹង្សានៅមីយ៉ាន់ម៉ា ដោយបើកកិច្ចពិភាក្សារវាងមេដឹកនាំយោធា និងគូប្រជែងរបស់ពួកគេនៅក្នុងប្រទេស ដែលកំពុងជួបវិបត្តិនេះ។

លោក Erywan នឹងចាប់ផ្តើមការងាររបស់ខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បី “បង្កើតការជឿទុកចិត្ត និងភាពជឿជាក់ជាមួយគ្រប់ភាគីពាក់ព័ន្ធ” នេះបើតាមសេចក្តីថ្លែងការរួមគ្នា។ លោក ក៏នឹងត្រួតពិនិត្យកញ្ចប់ជំនួយមនុស្សធម៌ផងដែរ ទោះបីជាគ្មានព័ត៌មានលម្អិតនៃជំនួយនេះ ត្រូវបានប្រកាសក៏ដោយ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។

ផ្ទុយទៅវិញសេចក្តីថ្លែងការណ៍ ក៍បានអំពាវនាវឱ្យមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ ចាប់ផ្តើមធ្វើការលើ “ការណែនាំគោលនយោបាយ” ។

រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី បានពណ៌នាការតែងតាំងបេសកជនពិសេសនេះថា ជាជំហានដំបូងដ៏សំខាន់សម្រាប់ការអនុវត្តរបស់អាស៊ាន លើការព្រមព្រៀង ៥ ចំណុច ដែលបានព្រមព្រៀងគ្នាកាលពីខែមេសា និងបានជំរុញឱ្យអាជ្ញាធរយោធាមីយ៉ាន់ម៉ា រៀបចំដំណើរទស្សនកិច្ចរបស់លោក Erywan ឱ្យបានឆាប់រហ័ស។

ប្លុកប្រទេសទាំង ១០ បានស្ថិតនៅក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំងក្លា ដើម្បីដោះស្រាយលើសកម្មភាពអំពើហិង្សា និងអស្ថិរភាពនៅមីយ៉ាន់ម៉ា ជាសមាជិកអាស៊ានមួយ ដែលកាលពីខែកុម្ភៈ របបយោធា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជី និងបានបង្ក្រាបលើក្រុមប្រឆាំង នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃពុធ-ម្សិលមិញ។