Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីហ្វុង Lupit បានបោកបក់មកលើភាគខាងលិចប្រទេសជប៉ុន

  • បោះពុម្ព

ព្យុះទីហ្វុង Lupit បានបោកបក់ភាគខាងលិចប្រទេសជប៉ុន ដោយមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបោកបក់មកលើតំបន់ Kyushu ភាគនិរតីកាលពីយប់ថ្ងៃអាទិត្យ។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះទីហ្វុង Lupit ដែលជាព្យុះទីហ្វុង ទី ៩ ប្រចាំឆ្នាំនេះត្រូវបានគេរំពឹងថា នឹងមកដល់សមុទ្រជប៉ុន បន្ទាប់ពីបានបោកបក់មកជិតទីក្រុង Kure ក្នុងខេត្ត Hiroshima នាវេលាម៉ោង ៥ នាទីព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃច័ន្ទនេះ ដែលនឹងមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង នៅតំបន់ខាងលិច ខាងកើត និងខាងជើងប្រទេសជប៉ុនរហូតដល់ថ្ងៃអង្គារ។

ប្រជាពលរដ្ឋ ត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់រអិលបាក់ដី និងទឹកជំនន់ ដែលអាចកើតមាន។ ការជូនដំណឹងអំពីការរអិលបាក់ដី ត្រូវបានចេញនៅផ្នែកខ្លះនៃខេត្ត Hiroshima, Shimane, Ehime, និង Oita ហើយទន្លេមួយចំនួននៅខេត្ត Hiroshima និង Yamaguchi ស្ថិតនៅខ្ពស់ជាងកម្រិតព្រមានទឹកជំនន់របស់ពួកគេ។

គេរំពឹងថាក្នុងរយៈពេល ២៤ ម៉ោង មកត្រឹមព្រឹកថ្ងៃអង្គារ ទឹកភ្លៀង នឹងឡើងដល់ ៣០០ មីល្លីម៉ែត្រសម្រាប់តំបន់ Tokai នៅភាគកណ្តាលប្រទេសជប៉ុន និងចន្លោះពី ១០០ មម ទៅ ១៨០ មម ក្នុងតំបន់ធំទូលាយ រួមទាំងតំបន់ Kanto និង Kinki។

គិតត្រឹមម៉ោង ៦ ព្រឹកម៉ោងក្នុងស្រុក ព្យុះទីហ្វុងនេះ បានធ្វើដំណើរឆ្ពោះទៅភាគតសានក្នុងល្បឿនប្រហែល ៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រហែល ៧០ គីឡូម៉ែត្រភាគខាងត្បូង-និរតីនៃក្រុង Yonago ខេត្ត Tottori ។

សម្ពាធបរិយាកាសនៃព្យុះទីហ្វុង Lupit គឺ ៩៨៥ ហិកតូប៉ាស្កាល់នៅស្នូលរបស់វា ហើយល្បឿនខ្យល់មានដល់ ១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើតាមការផ្សាយរបស់ Xinhua នៅព្រឹកថ្ងៃចន្ទនេះ។