Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គម្រោងធ្វើឃាតប្រេសិតអង្គការសហប្រជាជាតិ មិនពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ាទេ

  • បោះពុម្ព

 ក្រសួងការបរទេសមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃច័ន្ទថា ផែនការដែលរងការចោទប្រកាន់នៅទីក្រុង New York មកលើឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិលោក Kyaw Moe Tun ដែលជាគូប្រជែងរបស់របបសឹក កំពុងកាន់អំណាច គឺមិនមានអ្វីពាក់ព័ន្ធនឹងប្រទេសនេះទេ និងជាករណីក្នុងស្រុករបស់អាមេរិក។

នេះ គឺជាសេចក្តីថ្លែងការណ៍ដំបូងរបស់រដ្ឋាភិបាលយោធា ចាប់តាំងពីការចាប់ខ្លួនពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ។ មីយ៉ាន់ម៉ា បានច្រានចោលការអត្ថាធិប្បាយ ដែលត្រូវបានថ្កោលទោសដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ គឺលោកស្រី Linda Thomas-Greenfield។ Reuters មិនអាចទាក់ទងអ្នកនាំពាក្យរបបសឹក ដើម្បីសុំប្រតិកម្មបន្ថែមចំពោះផែនការដែលបានចោទប្រកាន់នោះទេ។

អាជ្ញាធរអាមេរិក បាននិយាយកាលពីថ្ងៃសុក្រកន្លងថា ពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ ត្រូវបានចាប់ខ្លួននៅរដ្ឋ New York ពីបទរៀបចំគម្រោងជាមួយឈ្មួញអាវុធនៅប្រទេសថៃ ដែលលក់អាវុធទៅឱ្យយោធាភូមា ដើម្បីសម្លាប់ ឬធ្វើឱ្យរបួសឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិមីយ៉ាន់ម៉ា។

ក្រសួងការបរទេសមីយ៉ាន់ម៉ា បានបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍របស់អ្នកតំណាងអចិន្ត្រៃយ៍អាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ និងបានបន្ថែមថា លោក Kyaw Moe Tun ត្រូវបានបណ្តេញចេញពីតំណែងជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់មីយ៉ាន់ម៉ា ហើយបច្ចុប្បន្ន កំពុងប្រឈមមុខនឹងដីកាចាប់ខ្លួនពីបទក្បត់ជាតិ ដោយសារតែលោក បានសម្តែងការគាំទ្រដល់រដ្ឋាភិបាលរួបរួមជាតិលួចលាក់។

ទោះបីជាមានការតវ៉ាពីរបបយោធាក៏ដោយ ក៏លោក Kyaw Moe Tun នៅតែបន្តបម្រើការនៅអង្គការសហប្រជាជាតិ ដែលតំណាងឱ្យរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោត និងត្រូវបានយោធាផ្តួលរំលំកាលពីខែកុម្ភៈ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។