Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង និយាយថា អាមេរិក និងកូរ៉េខាងត្បូង នឹងប្រឈមមុខនូវ ការគំរាមកំហែងថ្មីចំពោះសមយុទ្ធយោធា

  • បោះពុម្ព

លោកស្រី Kim Yo Jong មន្រ្តីកូរ៉េខាងជើងដ៏មានអំណាច និងជាប្អូនស្រីរបស់មេដឹកនាំ Kim Jong Un បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងប្រឈមមុខនូវការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំង សម្រាប់ការបន្តធ្វើសមយុទ្ធយោធារួមគ្នា ដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍នេះ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍កាលពីថ្ងៃច័ន្ទថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាបឋមនៅថ្ងៃអង្គារនេះ បើទោះបីជាកូរ៉េខាងជើង បានព្រមានថា សមយុទ្ធនេះ នឹងកំណត់ការវិវត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរកូរ៉េក៏ដោយ។

លោកស្រី Kim Yo Jong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងតាមរយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ថា សមយុទ្ធនេះ គឺជាសកម្មភាព ដែលមិនស្វាគមន៍ និងបំផ្លាញខ្លួនឯង ដែលគំរាមកំហែងដល់ប្រជាជនកូរ៉េខាងជើង និងបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។

លោកស្រី បានចោទកូរ៉េខាងត្បូងថា “ប្រព្រឹត្តក្បត់” សម្រាប់ការធ្វើសមយុទ្ធភ្លាមៗ បន្ទាប់ពីបណ្តាញទូរស័ព្ទបន្ទាន់រវាងព្យុងយ៉ាង និងសេអ៊ូល ត្រូវបានតភ្ជាប់ឡើងវិញ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង។

ប្រតិកម្មរបស់កូរ៉េខាងជើងចំពោះការធ្វើសមយុទ្ធនេះ គឺគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ដើម្បីបើកការិយាល័យទំនាក់ទំនងរួមគ្នាឡើងវិញ ដែលទីក្រុងព្យុងយ៉ាង បានបំផ្ទុះកាលពីឆ្នាំមុន និងរៀបចំកិច្ចប្រជុំកំពូលមួយដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារទំនាក់ទំនងឡើងវិញ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។