បណ្តាញសង្គម

បុរស​ម្នាក់​កំពុង​ជាប់ចោទ​ដោយសារ​រួមរ័ក​ជាមួយ​គោ​ សេះ និង​ក្របី ​

បុរសម្នាក់កំពុង ជាប់ចោទថា បានរំលោភ សត្វពាហនៈ មួយចំនួនរួមមាន មេគោ សេះ និងសូម្បីតែ សត្វក្របី នៅហ្វីលីពីន ។

អ៊ែនឌីឡូយ៉ូឡា (AndyLoyola) ត្រូវបានចាប់ខ្លួន ក្នុងពេលរួមភេទ  ជាមួយមេគោមួយ ដែលម្ចាស់របស់វា បានបាត់នៅ ទីប្រជុំជន ស៊ីឡាង ជិតរដ្ឋធានី ម៉ានីល ។ ក្នុងពេលជាមួយគ្នា កសិករ ឈ្មោះ រូស្ទីកូ សាណូ បានអះអាងថា មេគោរបស់ខ្លួន កំពុងផើម ទោះជាវា មិនដែលមានឈ្មោល  ពាក់ម្ដងណាក្ដី ។

ប៉ូលិសបាននិយាយថា មេគោនេះ អាចត្រូវគេ ធ្វើការពិនិត្យ វេជ្ជសាស្ដ្រ ដើម្បីបញ្ជាក់ពី ការអះអាង ។ ឡូយ៉ូឡា ក៏ត្រូវបាន ចោទប្រកាន់ ដោយកសិករដដែល ចំពោះការរំលោភ សត្វពាហនៈ ដទៃទៀត នៅច្រើនគ្រា រួមទាំងសេះ និងក្របី ។

បុរសវ័យ ៤៦ឆ្នាំ ដែលគេជឿថា ស្ថិតក្រោមឥទ្ធិពល ថ្នាំញៀន កំពុងជាប់ឃុំ នៅស្ថានីយប៉ូលិស និងប្រឈមការ ចោទប្រកាន់ពី បទរំលោភច្បាប់ សុខុមាលភាពសត្វ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា